សៀមរាប÷ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទី មានករណីឃាដកម្មមួយបង្កអោយមានការភ្ញាក់ពេញភូមិ ដោយបុរសម្នាក់ប្រើកាំបិតប័ងតោ និងកូនកាំបិតមុខស្រួចសំលាប់ប្រពន្ធរបស់ខ្លួនឯង នៅត្រង់ចំណុចក្នុងផ្ទះស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
ប្រភពព័ត៌មានរបាយការសមត្ថកិច្ចបានអោយដឹងថា ករណីឃាតកម្មខាងលើ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ បានធ្វើសកម្មភាពយកកាំបិតប័ងតោ និងកូនកាំបិតមុខស្រួចចាក់ និង កាប់ចំកញ្ចឹងករទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ចំណែកជនរងគ្រោះឈ្មោះ សៅ គឹមហៀង ភេទស្រី អាយុ៤២ ឆ្នាំមុខរបរ លក់ដូរ (ត្រូវជាប្រពន្ធជនសង្ស័យ)។
ប្រភពបន្តថា មូលហេតុដែលបណ្តាលអោយជនសង្ស័យឈានដល់ធ្វើសកម្មភាពព្រៃផ្សៃហ៊នសំលាប់ប្រពន្ធរបស់ខ្លួន គឺដោយសារជនសង្ស័យមានជំងឺប្រចាំកាយច្រើន និងមិនពេញចិត្តនឹងទង្វើរបស់ប្រពន្ធដែលមិនយកចិត្តទុកដាក់មើលថែម្តាយបង្កើតរបស់ខ្លួន។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់ ចូលទៅសារភាពនៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌក្រាំងក្រូច ស្ថិតភូមិស្រះខាងជើង សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ វាយោ