Saturday, November 23, 2024
Header Banner

ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគាររហូតព្រឹកឡើងទើបមិត្តស្រីជនជាតិខ្មែរដឹង

សៀមរាប÷ នៅវេលាម៉ោង០៧និង២៧នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មានករណីជនបរទេសម្នាក់ដេកស្លាប់រហូតទល់ព្រឹកឡើងទើបមិត្តស្រីជាជនជាតិខ្មែរដឹង នៅចំនុចក្នុងបន្ទប់លេខ២០៨ នៃសណ្ឋាគាររេសុីដិនឥណ្ឌូចិនដឹអង្គរ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុង-ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ KARLSSON JAN KENNETH ភេទប្រុស កើតថ្ងៃទី២០-០៣-១៩៦៥ ជនជាតិស៊ុយអែត កាន់លិខិតឆ្លងដែនលេខ៩៤៦៧៤១០៦ មុខរបរ ទេសចរណ៍ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

បើតាមការសាកសួរឈ្មោះ សយ មុំ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាមិត្តស្រីជនរងគ្រោះ បានអោយដឹងថា នៅវេលាម៉ោងប្រហែល៧និង០០នាទីព្រឹក ថ្ងៃទី០៩ ខែមីនាឆ្នាំ២០២២ ពេលខ្លួនភ្ញាក់ឡើង ក៍ឃេីញជនរងគ្រោះដេកត្រង់ស្តូក មិនមានដង្ហេីម ភ្លាមៗនោះខ្លួនក៍បានស្រែកហៅបុគ្គលិកសណ្ឋាគារ អោយជួយមេីលនិងជួយហៅគ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាលនាគទេព មកជួយពិនិត្យ ពេលមកដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ហេីយ។

សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា មូលហេតុ ជនរងគ្រោះស្លាប់គឺដោយសារគាំងបេះដូង។

ក្រោយពីធ្វើការពិនិ៧រួចរាល់ សាកសពត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជយ័ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕ ដោយ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម