Saturday, November 23, 2024
Header Banner

សម្តេចពិជ័យសេនា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លង់វែង ជាអតីតតំបន់ខ្មែរក្រហម ដែលស្ថិតនៅភ្នំ២០០ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីបើកការសាងសង់ស្តូបអនុស្សាវរីយ៍ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា គោលនយោបាយឈ្នះតាមរយះប្រវត្តិសាស្ត្រអន្លង់វែង បានផ្តល់ចក្ខុគំនិត មេរៀន បទពិសោធន៍ ដល់ប្រទេសដទៃទៀត ពិសេសថាតើគោលនយោបាយនេះ មានប្រសិទ្ធភាពយ៉ាងដូចម្តេចក្នុងការបញ្ចប់ជម្លោះផ្នែកនយោបាយ និងយោធានៅថ្នាក់មូលដ្ឋាន។

សម្តេចពិជ័យ សេនាបន្ថែមថា តាមពិតអន្លង់វែងគប្បីត្រូវធ្វើក្រោយតំបន់ដទៃទៀត ប៉ុន្តែបែរជាចាប់ផ្តើមមុនបន្ទាប់ពីវិមាន ឈ្នះ ឈ្នះ និងការរៀបចំសាងស្តូប ឈ្នះ ឈ្នះ នៅកោះកុងដែលអាចចាត់ទុកជាវិញ្ញាសារបើកផ្លូវសម្រាប់ការកសាងនៅទីនេះ ។សម្តេចពិជ័យ សេនាបានមានប្រសាសន៍បន្តថា រឿងរ៉ាវជាច្រើនដែលរកបាននៅទីនេះ គឺការរួមចំណែកនៃប្រតិបត្តិករទាំងអស់ ទាំងកងយោធពលខេមរភូមិន្ទ ស្ថាប័ននានា និងទាំងអតីតកងកម្លាំងកម្ពុជាប្រជាធិបតេយ្យដែលកំពុងនៅទីនេះ ក្នុងស្មារតីសាមគ្គីឆន្ទៈ បន្តកាន់ទង់សន្តិភាព តកូនតចៅទាំងអស់គ្នាតទៅ ។ទាំងនេះហើយគឺជាខឿនការពារជាប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន និងដំណើរសន្តិភាពរបស់យើងដូចសម្តេចតេជោបានបញ្ជាក់ថា «មានសន្តិភាព ទើបមានក្តីសង្ឃឹម» ហើយសន្តិភាពដែលបានដោយនយោបាយ ឈ្នះ ឈ្នះ គឺជាស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិការឯកដែលយើងខិតខំធ្វើនៅថ្ងៃនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា តំបន់ប្រវត្តិសាស្ត្រ យោធាទាំងអស់ ដែលបានរៀបចំទទួលបានកាអនុម័តនិងកំពុងដំណើរការតាមផ្លូវច្បាប់ ដូចជាតំបន់កំពុងប្រារព្វពិធីនៅទីនេះគឺភ្នំ២០០។នៅទីនេះ សម្តេចបានអាន បានសិក្សាពីភូមិសាស្ត្រភ្នំ២០០នេះ ដែលមិនត្រឹមជាកន្លែងឆ្នៃគ្រាប់ដំបូង គឺជាតឹកតាងប្រវត្តិសាស្ត្រ ប៉ុន្តែសកម្មភាពនានាជាច្រើននិងចុងក្រោយមាននៅជុំវិញនៅទីនេះតែម្តង។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ជាច្រើនលើកអំពីការចាប់ផ្តើមរបស់យើងនៅភ្នំ២០០ផងដែរ។សម្តេចបន្ថែមថា ក្រុមការងារបានរៀបចំតំបន់ថ្មីមួយទៀតដែលជាកិច្ចការត្រូវធ្វើខានមិនបាន នោះគឺបុព្វហេតុនៃសកម្មភាពដែលដំណើរការមកដល់តំបន់នេះ ក្នុងដំណើរការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ ចុងក្រោយគឺតំបន់អណ្តូង៣ នៅស្រែណូយ ព្រៃស្អាក។

ក្រុមការងារបានបញ្ជាក់អះអាងយ៉ាងហ្មត់ចត់ ដើម្បីដំណើរការរៀបចំនៅតំបន់នេះ ដោយសូមឲ្យរដ្ឋអំណាចមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធសហការព្រោះ ទីនោះគីជាតឹកតាងមួយដ៏សំខាន់មុននឹងមកដល់តំបន់ភ្នំ២០០ ។អ្វីទាំងអស់នេះអាចកសាងជាខ្សែរភាពយន្តប្រវត្តិសាស្ត្រនៅពេលខាងមុខនឹងត្រូវបានចារឹក ជាចម្លាក់តាមជញ្ជាំងនៃស្តូប ឈ្នះ ឈ្នះ នៅទីនេះ ទាំងអស់នេះជាភាពដំបូងដែលមិនអាចកាត់ថ្លៃបាន នៅក្នុងដំណើរការនៃការកសាងស្តូប ឈ្នះ ឈ្នះ សម្រាប់មនុស្សជំនាន់ក្រោយដើម្បី ការពារសន្តិភាព ដោយដឹងរឿងរ៉ាវនៃការធ្វើពីមុនមក។

ជាមួយគ្នានេះ សម្តចពិជ័យសេនា ទៀ បាញ់ ក៏បានបន្ថែមថា ការក្រែប្រែតំបន់នេះ ទៅជាតំបន់ប្រវត្តិសាស្ត្រ យោធា មិនមែនមានន័យថា ជាកិច្ចការសម្រាប់តែផ្នែកកងទ័កនោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃ ការបង្កើតនិងពង្រឹង សក្កានុពលនៃវិស័យសេដ្ឋកិច្ច សង្គម ប្រវត្តិសាស្ត្រ ទេសចរណ៍ វប្បធម៌ សន្តិសុខនិងការការពារបូរណភាពទឹកដីថែមទៀតផងដែរ។

នៅទីនេះទោះបីជាកសាងយ៉ាងណាក៏មិនអាចដល់ទីបញ្ចប់ឬគ្រប់ដែរ ភាពចាំបាច់របស់យើងគឺនិរន្តរភាពត្រូវធ្វើជាបន្តបន្ទាប់ លើស្មាតីនៃការចូលរួម ដើម្បីតបស្នងសងគុណនិងបង្ហាញពីការដឹងគុណចំពោះសុខដុមភាពនិងបាវចនានៃវិមាន ឈ្នះ ឈ្នះ ដែលបានដាក់ចេញនិងមានន័យទូលំទូលាយសម្រាប់យើងទាំងអស់គ្នា៕ដោយ ទីសុខ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម