សៀមរាប៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនរគបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ទោ ជា វុទ្ធី នាយរងការិយាល័យ និងដោយមានការចូលរួមពីមន្រ្តីសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានចុះធ្វើបទបង្ហាញ និងផ្សព្វផ្សាយស្តីពី «ច្បាប់ចរាចរណ៍ផ្លូវគោក» ដល់សិស្សក្នុងមជ្ឈមណ្ឌលសហគមន៍ អង្គការ ស្ម័គ្រចិត្តកសាងកម្ពុជា មានទីតាំងស្ថិតនៅភូមិបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅក្នុងបទបង្ហាញ និងផ្សព្វផ្សាយស្តីពី «ច្បាប់ចរាចរណ៍ផ្លូវគោក» ខាងលើ លោកវរសេនីយ៍ទោ សោម វីរៈ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបើកបរដោយប្រុងប្រយត្ន័ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
មុនបញ្ចប់នៃកម្មវិធី ក្រុមការងារ បានចែកមួកសុវត្ថិភាព សៀវភៅស្តីពីច្បាប់ចរាចរណ៍គោក និងសម្ភារៈទាក់ទងនឹងផ្លាកសញ្ញាផ្សេងៗ ។ល។៕ ដោយ វាយោ