Saturday, November 23, 2024
Header Banner

រាលកៃផ្ទុះកាំភ្លើងកែច្នៃត្រូវចំដើមទ្រូង បណ្តាលឲ្យស្លាប់ ខណៈពេលកំពុងតែរកឃ្មុំនៅក្នុងព្រៃ

សៀមរាប៖សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោង២០.៣០ នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានករណី រាលកៃផ្ទុះកាំភ្លើងកែច្នៃត្រូវចំដើមទ្រូង បណ្តាលឲ្យស្លាប់ នៅចំនុច អាង១០០ភ្នំចង្ក្រានរយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ វឿន វ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិលាបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ។

ប្រភពបានបន្តទៀតថា តាមការឆ្លើយបំភ្លឺ ពីឈ្មោះ ណែម ស៊ី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិលាបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ បានឆ្លើយថា នៅវេលាម៉ោង ០៨ និង៣០នាទីព្រឹក ខណះខ្លួននៅអង្គុយលេងនៅផ្ទះមានឈ្មោះបឿន វ៉ុន (ជនរងគ្រោះ)បានមកបបួលខ្លួន និងឈ្មោះ អឿម អិត ភេទ ប្រុស រស់នៅភូមិឃុំជាមួយគ្នាដើម្បីទៅយកឃ្មុំនៅទីតាំងកន្លែងកើតហេតុ ដោយជិះម៉ូតូចំនួន០២គ្រឿងចេញទៅ ហើយយកម៉ូតូទៅផ្ញើរទុកនៅជើងភ្នំអំពិល ផ្ទះរបស់ឈ្មោះ ញ៉ ភេទប្រុស ហើយធ្វើការផឹកស៊ីនៅទីនោះ រហូតដល់ម៉ង១៦.០០នាទី ទើបបន្តដំណើរឡើងភ្នំបន្ត ដើរបានប្រហែល៥០០ម៉ែត្រ ឈ្មោះវឿន វ៉ុន (ជនរងគ្រោះ)ចូលយកកាំភ្លើងកែច្នៃលាក់ទុកនៅទីនោះ រួចបន្តដំណើរបន្ត បានមួយសន្ទុះក៏បានបាញ់បានមាន់ព្រៃ០១ ហើយបន្តដំណើរទៅមុខទៀតក៏បានឃើញម្ជូរទ្រមូង ក៏បានប្រាប់អោយជនរងគ្រោះបេះ ចំណែកខ្លួនធ្វើដំណើរបន្ត បានប្រហែល៣០ម៉ែត្រក៏បានលឺសម្លេងផ្ទុះហើយជនរងគ្រោះស្រែកអោយជួយ និងបានប្រាប់អោយជួយដកឆ្នុកចេញពីដើមទ្រូងអោយផង ភ្លាមនោះក៏បាត់សម្លេងនិងលេងកំរើកស្លាប់បាត់ទៅហើយទើបពួកខ្ញុំនាំគ្នាត្រឡប់មកភូមិវិញដើម្បីមកប្រាប់បងប្អូនទៅយកសាកសព។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម