Saturday, November 23, 2024
Header Banner

លោក ឃឹម ហ្វីណង់ អញ្ជើញសម្ភោធអគារមតេយ្យសិក្សាសហគមន៍៥ខ្នង និងសមិទ្ធិផលផ្សេងៗទៀត ជាអំណោយរបស់ប្រជាជនជប៉ុន តាមរយះ PLAN

ខេត្តសៀមរាប៖ព្រឹកថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់អគារមតេយ្យសិក្សាសហគមន៍៥ខ្នង បង្គន់អនាម័យ៤ខ្នង និងប្រព័ន្ធអណ្តូងទឹកស្អាត៥កន្លែង នៅភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅក្នុងគម្រោងនេះដែរ ស្រុកបន្ទាយស្រីទទួលបាន អគារមតិយ្យ១ខ្នង បង្គន់អនាម័យ១ និងអណ្តូង១ ស្រុកស្រីស្នំទទួលបានអគារមតិយ្យ២ខ្នង បង្គន់អនាម័យ២ អណ្តូង២ និងស្រុកអង្គរជុំទទួលបានអគារមតិយ្យ២ខ្នង បង្គន់អនាម័យ២ និងអណ្តូង២ ដែលជាអំណោយរបស់ប្រជាជនជប៉ុន តារយៈអង្គការភ្លែនអន្តរជាតិជប៉ុន និងអង្គការភ្លែនអន្តរជាតិកម្ពុជា អនុវត្តដោយសមាគមន៍បណ្តុះកុមារ សហការជាមួយសមាគមន៍ភូមិខ្នារង្វាស់ ដោយមានការអញ្ជើញចូលរួមពី លោក ហង់ បូណា ប្រធានប្រតិបត្តិកម្មវិធី អង្គការភ្លែនអន្តរជាតិកម្ពុជា លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្ត លោកមេឃុំ មេភូមិ សមជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ឃុំឃុនរាម ប្រធានការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ៕ដោយ៖ ភារះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម