Saturday, November 23, 2024
Header Banner

មន្រ្តីនគរបាលខេត្តសៀមរាប ចូលរួមវគ្គបណ្តុះបណ្តាលកោសល្យវិច័យបច្ចេកវិទ្យា និងបច្ចេកទេសសម្ភាសន៍បែបកោសល្យវិច័យបង្រៀនដោយគ្រូបង្គោលជនជាតិអូស្រ្តាលីមកពីស្ថាប័ន HSI និងFBI

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទី នគរបាលសហព័ន្ធអូស្រ្តាលីបានរៀបចំបេីកវគ្គបណ្តុះបណ្តាល កោសល្យវិច័យបច្ចេកវិទ្យា ( Digital Forensic ) និងបច្ចេកទេសសម្ភាសន៍បែបកោសល្យវិច័យ ( Investigative Interviewing Technique) រយះពេលពីរថ្ងៃ (១៥-១៦មីនា ឆ្នាំ២០២២) ដល់មន្រ្តីនគរបាលជាតិកម្ពុជាក៏ដូចជាមន្រ្តីនគរបាលខេត្តសៀមរាបផងដែរ នៅសណ្ឋាគារសូហ្វីតែលអង្គរសៀមរាប។

លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺមានសារ:សំខាន់ណាស់សម្រាប់មន្រ្តីនគរបាលកម្ពុជា ពិសេសសម្រាប់មន្រ្តីនគរបាលខេត្តសៀមរាប ដែលមានគ្រូបង្គោលជាជនជាតិអូស្រ្តាលីមកពីស្ថាប័ន HSI និង FBI ដេីម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ ក្នុងការងារសហប្រតិបត្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ក្រៅពីការងារបណ្តុះបណ្តាល នគរបាលសហព័ន្ធអូស្រ្តាលីក៏បានប្រគល់ជូនសម្ភារ:បច្ចេកទេសមួយចំនួនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបរួមមាន៖ ឧបករណ៍សម្រាប់ធ្វេីកោសល្យវិច័យបច្ចេកវិទ្យា ( Cellebrite Kit ) និងកុំព្យូទ័រយួរដៃផងដែរ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រីស្នងការ បានធ្វេីការផ្តាំផ្ញេីដល់សេក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្រេបយកចំណេះដឹង ដេីម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងជូនពរឲ្យវគ្គបណ្តុះបណ្តាលនេះ ដំណេីរការដោយរលូន ៕ ដោយវាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម