សៀមរាប៖នៅវេលាម៉ោង០៨:១០នាទីថ្ងៃទី១៧ខែមីនាឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តនិងម៉ូតូដែលបានបណ្ដាលឲ្យស្លាប់ភាគីខាងម៉ូតូចំនួន០២នាក់នៅចំណុចខាងលិចស្ពាននាគ១៥០ម៉ែត្រស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-សៀមរាប។
តាមរបាយការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរបង្កឡេីងរវាងរថយន្តម៉ាក prius ពណ៌ ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BD-7208 បានបេីកទៅបុក និងម៉ូតូម៉ាកSCOPY ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខសៀមរាប1AK-3416 បណ្តាលអោយស្លាប់អ្នកបេីកបរម៉ូតូចំនួន២នាក់ស្រី ទី១ ឈ្មោះ ឡេង ស៊ីវហង្ស ភេទស្រីអាយុ១២ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប(បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ) និងទី២ ឈ្មោះ សុភ័ក្រ អម្រឹត អាយុ១៣ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប (បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកខេត្តសៀមរាប)។ ចំណែកអ្នកបើកបររថយន្តឈ្មោះ សេង សុបុត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរជាងឡាន បច្ចុប្បន្នស្នាក់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប។
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវមាត្រា ៨២ ជនណាបើកបរដោយបង្កឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំ ឬ/ និង ផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅ ប្រាំមួយលាន (៦.០០០.០០០)រៀល។ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដូចខាង ក្រោម :ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរ តែមិន ត្រឹមត្រូវតាមការកំណត់។ខ-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រ ឈាមឡើងទៅ។គ – បណ្តាលឱ្យ មានស្លាប់មនុស្សច្រើននាក់។ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ មាត្រា ៨៣. ជនណាបើកបរបង្កឱ្យអ្នកដទៃមានរបួស ពិការ ឬស្លាប់ដោយចេត នា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
បច្ចុប្បន្នជនបង្កនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយភារៈ