Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជនសង្ស័យ២នាក់ រំលោភក្មេងស្រីក្នុងចំការដំឡូងបានសម្រេច ជាង១ឆ្នាំ ទើបប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថាជនសង្ស័យចំនួន២នាក់ គិតខ្លី នាំគ្នាទៅចាប់នារី១៦ឆ្នាំម្នាក់រំលោភបានសម្រេចនៅក្នុងចំការដំឡូងទាំងកំរោលជាង១ឆ្នាំមកហើយមកប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងផែននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែណូយ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៅតាមបណ្ដឹងរបស់គ្រួសារជនរងគ្រោះ។

ជនសង្ស័យទាំងពីររួមមាន៖ ០១/ឈ្មោះផើង ស៊ីផូ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។០២/ឈ្មោះបាន ប៊ូន ហៅហួង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា តាមបញ្ជារបស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ពីបទរំលោភសេពសន្ថវៈ កើតឡើងកាលពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២១និង30នាទី នៅចំណុចចំការដំឡូងមី (សំបុកចាប)ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ទៅលើជនរងគ្រោះឈ្មោះស. ស.វ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីរំលោភលើក្មេងស្រីនៅចំការដំឡូងនេះកើតឡើងជាងមួយឆ្នាំមកហើយទើបគ្រួសារជនរងគ្រោះមកប្ដឹងសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានប្រគល់ឲ្យកម្លាំងការិយាល័យជំនាញដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕ ដោយវាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម