អន្តរជាតិ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ការដឹកជញ្ជូនមីស៊ីលប្រឆាំងយន្តហោះ Strela ចំនួន ១.៥០០គ្រាប់ និងកាំភ្លើងយន្ត MG3 ចំនួន ១០០ដើមពីប្រទេសអាឡឺម៉ងបានទៅដល់ប្រទេសអ៊ុយក្រែនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាឡឺម៉ង German Press Agency ដកស្រង់សម្តីរបស់រដ្ឋាភិបាលអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាឡឺម៉ងលោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃពុធកន្លងទៅនេះថា ការផ្គត់ផ្គងបន្ថែមនូវមីស៊ីល Strela កំពុងធ្វើដំណើរទៅអ៊ុយក្រែន បន្ទាប់ពីមានការពន្យារពេលដឹកជញ្ជូន។
ការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន បានធ្វើឲ្យអាឡឺម៉ងផ្លាស់ប្តូរគោលនយោបាយប្រវត្តសាស្ត្ររបស់ខ្លួនដែលមានគោលការមិនបញ្ជូនអាវុ.ធទៅកាន់តំបន់មានជម្លោះ។
លោកស្រី Annalena Baerbock ថ្លែងដូច្នេះថា «យើងជាផ្គត់ផ្គងអាវុ.ធដ៏ធំបំផុតមួយក្នុងស្ថានភាពនេះ វាមិនធ្វើឲ្យយើងមានមោទនៈភាពនោះទេ ប៉ុន្តែវាជាអ្វីដែលយើងត្រូវតែធ្វើដើម្បីជួយអ៊ុយក្រែន»។
សូមបញ្ជាក់ថា មីស៊ីល Strela មាននៅសេសសល់ពីអតីតកងទ័ពកុម្មុនីស្តអាឡឺម៉ងខាងកើត៕ (ប្រភព៖ BBC)





