Friday, March 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើ សនេសាទក្នុងនោះបានចាប់អ្នកទិ ញត្រីពីបទល្មើសឆក់ត្រជាក់ម្នាក់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌

ខេត្តកំពង់ឆ្នាំង៖សមត្ថកិច្ចចម្រុះ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគិរី នៅថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២២ នេះ។ក្នុងនោះបង្ក្រាបបទល្មើសនរសាទដាក់របាំងលបបាន ១៧ កន្លែងមានប្រវែងជាង ១០០០ម៉ែត្រ និងបានចាប់ខ្លួនអ្នកទិញត្រីពីឧបករណ៍ឆក់ត្រជាក់ម្នាក់ ជាជនជាតិវៀត ណាម នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយពីមានការចង្អុលបង្ហាញពីជនបទល្មើសជាអ្នកឆក់ត្រីត្រជាក់ម្នាក់បដែលសមត្ថកិច្ចចាប់ខ្លួនបានកា លពី ២ ថ្ងៃមុន ។ ទើបនៅថ្ងៃទី២៦ ខែមិនា វេលាម៉ោង ១៥ និង៣០ នា ទី នេះសមត្ថកិច្ចចម្រុះបានចាប់ខ្លួនអ្នក ទិញត្រីពីបទល្មើស ឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជនជាតិវៀត ណា ម អាយុ ២៧ ឆ្នាំ ចាប់ខ្លួននៅចំណុ ចកោះមនោ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុក ទ្រូ ស្រុកបរិបូណ៌ ។ ក្នុងនោះសមត្ថ កិច្ចយើង ក៏បានដកហូតត្រីឆ្លាំង ដែ លជាប្រភេទត្រីអត់ស្រកា ដែលបានពីការប្រើប្រាស់ឧបករណ៍ឆក់ត្រជាក់ប្រមាណជាង១០០គីឡូ ផងដែរ ។ ចំណែក ជនសង្ស័យខាងលើ ត្រូវបានស មត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិ ធីនិងត្រូវបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសា ទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ជាថ្ងៃទី៣ ដែលស មត្ថកិច្ចចម្រុះបន្តអនុ វត្តការចុះបង្ក្រា បបទល្មើសនេសាទ គឺមានកម្លាំងចម្រុះចំនួន ៦៧នាក់ ក្នុងនោះមានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសា ទខេត្ត ១៥ នាក់ , ស្នង ការដ្ឋាននគរ បាលខេត្ត ចំនួន ២៦ នាក់ គណៈប ញ្ជាការឯកភាពស្រុកទាំង ៣ ចំនួន ១៧ នាក់ និងសហ គមន៍នេសាទ ៩ នាក់ ។ ដោយបានប្រើប្រាស់កាណូ តចំនួន ១៥ គ្រឿង ចែកចេញ ជាបីគោលដៅ បង្ក្រាបបទ ល្មើស នៅក្នុងភូមិសាស្ត្រស្រុកកំពង់ លែង ស្រុកជលគីរី និងស្រុកបរិបូណ៌ ។ ជាលទ្ធផល រុះរើរបាំងសាច់អួនបាន ចំនួន១៧ កន្លែង មានប្រវែងដរុប ១១៣០ ម៉ែត្រ , បង្គោល ៧០០ ដើម , លបលូសាច់អូន ៩ គ្រឿង , រុះរើសម្រាស់ ២៦ កន្លែងស្មើ នឹង ១៨៥០ ម៉ែត្រការ៉េ ,បង្គោលចំនួន ៤៧០ ដើម និងមែកសម្រាស់ចំនួន ៣៦០០ មែក ផងដែរ ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម