ខេត្តសៀមរាប៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង០២នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តម៉ាកLuxus RX300ដែលបោះពួយក្នុងល្បឿនលឿនហើយក៏បានបុកម៉ូតូម៉ាកWave០១គ្រឿង ក្នុងទិសដៅច្រាសគ្នា។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង០០នាទីថ្ងៃទី២៤ខែមេសាឆ្នាំ២០២២ត្រង់ចំណុចភូមិគោកត្នោតឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងរថយន្តម៉ាក Luxus RX300 ព៌ណស ផ្លាកលេខ សៀមរាប 2C-5517 បើកបរដោយឈ្មោះ ទីវ គឹមអាន ភេទប្រុស អាយុ ៥៨ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបុកជាមួយម៉ូតូម៉ាកWave100 ពណ៌ខ្មៅ ផ្លាកលេខសៀមរាប1L-9061ក្នុងទិសដៅច្រាសគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និងរបួសធ្ងន់ចំនួន ០២នាក់ ជនរងគ្រោះមានឈ្មោះ សួន ផើយ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះចរាចរណ៍នេះគឺបណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ។ សរុបការខូចខាត៖ ស្លាប់មនុស្សចំនួន០១នាក់, របួសធ្ងន់ចំនួន០២ នាក់(ស្រី១នាក់និងក្មេងប្រុស១នាក់) ខូចម៉ូតូចំនួន ០១ គ្រឿង ខូចរថយន្តចំនួន ០១ គ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានឃាត់រថយន្តនិងម្ចាស់រថយន្តយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមវិធី៕ ដោយវាយោ