កំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សប្រុសស្រីចំនួន ១៤នាក់ ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន ខណះពេលដែលពួកគាត់កំពុងកាប់ទន្ទ្រានព្រៃនិងភ្ជួរដីតំបន់ ៣ ស្ថិតនៅក្នុងឃុំត្រពាំងចាន់និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ការឃាត់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី១០ខែឧសភាឆ្នាំ២០២២។
លោក គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ និង លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូណ៌ បានបញ្ជាក់ថា សមត្ថកិច្ចនៃអធិការនគរបាលស្រុកបរិបូណ៌ និងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ក្នុងថ្ងៃនេះបានសហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលជលផល បរិបូណ៌ បានចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៤នាក់ នៅចំណុច២ផ្សេងគ្នា ក្នុងស្រុកបរិបូណ៌ ។ទី១÷ឃាត់ខ្លួនបានមនុស្សប្រុសស្រី ៧ នាក់ ក្នុងនោះមានស្រី ២ នាក់និង ប្រុស៥នាក់ ធ្វើសកម្មភាពកាប់ ព្រៃក្នុងតំបន់ ៣ នៅចំណុចអ្នកតាទាំង នៅក្នុងភូមិឆ្នុក ទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌។ ទី២÷ឃាត់ខ្លួនមនុ ស្សប្រុស.ស្រី ៧ នាក់ថែមទៀតក្នុងនោះមាន ស្រី៣ នាក់ ប្រុស៤នាក់ នៅចំណុចភូមិត្រពាំងចាន់ ឃុំត្រពាំ ងចាន់ ស្រុកបរិបូរណ៌ ដែលពួកគាត់កំពុងកាប់ទន្ទ្រានព្រៃ និងភ្ជួរដីតំបន់ ៣ ដែលច្បាប់ហាមឃាត់ ។
ការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៤ នាក់នេះ នៅម៉ោង ៥ ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចចម្រុះបានកសាងសំណុំរឿងបញ្ជូនជនដែលបានប្រព្រឹត្តទាំង ១៤នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ ង ដើម្បីចំណាត់ការបន្តតាមច្បាប់ ៕ ដោយវាយោ