Tuesday, April 23, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យបីនាក់ ត្រូវបានកម្លាំងជំនាំញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០៣នាក់ៈ ទី១-ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ, ទី២-ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និង៣-ឈ្មោះ ណយ ទាវ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចដកហូតវត្ថុតាងៈ មេតំហ្វេតាមីន(ICE) ១០កញ្ទប់ ស្មើទម្ងន់ 975,57 ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម