ខេត្តសៀមរាប៖ កាលពីថ្មីៗនេះមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ២ នាក់់ បានបានជិះម៉ូតូ ១ គ្រឿង មកធ្វើសកម្មភាពបាញ់បំបែកកញ្ចក់រថយន្តដោយប្រើជំពាមកៅស៊ូ និងបានលួចយកសម្បត្តិរួចហើគេចខ្លួនបាត់។
ករណីកើតហេតុខាងលើនេះ គឺនៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២ ចំណុចមុខហាង សេង ម៉ាំង លក់គ្រឿងអគ្គីសនី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប។
មូលហេតុ មុនកើតហេតុ ជនរងគ្រោះ បានចតឡានរបស់ខ្លួន នៅមុខហាង សេង ម៉ំាង ហើយដើរចូលទៅទំនាក់ទំនង ដើម្បីយកសំភារៈអគ្គិសនីមកលក់អោយ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កង គឹមលាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុលក់គ្រឿងអគ្គិសនី មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានបាត់សម្ភារៈ និងខូចខាតមាន៖ បែកកញ្ចក់រថយន្ត ម៉ាកហ្វត (Ford) ពណ៌ស ១ផ្ទាំង ចំហៀងខាងក្រោយ ផ្នែកខាងស្តាំ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ១ ក្នុងមាន កាតគ្រី ម៉ូតូ ១សន្លឹក ប័ណ្ណបើកបរ ០១សន្លឹក អត្តសញ្ញាណប័ណ្ណ ០១សន្លឹក សៀវភៅធនាគារ ABA ចំនួន ២ក្បាល ប័ណ្ណធានារ៉ាប់រង០២សន្លឹក និងឯកសារក្រុមហ៊ុនមួយចំនួន (ក្នុងកាបូបគ្មានលុយទេ)។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់៕ ដោយវាយោ