Sunday, November 24, 2024
Header Banner

ឃាត់ខ្លួនយុវជន០៣នាក់ ពាក់ព័ន្ធករណី ធ្វើសកម្មភាពកាន់កាំបិតផ្គាក់ និងកាំបិតបុ័ងតោជិះម៉ូតូអុកឡុកតាមទីសាធារណៈ

ខេត្តរតនគិរី៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង២១:០០នាទី កម្លាំងអធិការក្រុងបានលុងសហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ក្រោមការសម្របសម្រួលនិតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនិងករណី ធ្វើសកម្មភាពប្រើប្រាស់កាំបិតប័ុងតោ និងកាំបិតផ្គាក់ នៅតាមផ្លូវសាធារណៈ ។

តាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យដែលបានឃាត់ខ្លួនខាងលើ ១-ឈ្មោះ ចំរើន ភ័ស្ត (ហៅភ័ស្ត) ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ អូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ សិស្ស ។២-ឈ្មោះ ស្រ៊ុន ពុណ្ណាដែត ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ អូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី មុខរបរ មិនពិតប្រាកដ ។៣-ឈ្មោះ សុីម វិសាល ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ១ (តាស៊ុយ) សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ កម្មករ ជៀរជ័រកៅស៊ូ ។

របាយការណ៍បន្តថា នៅវេលាម៉ោង ២១:៣០នាទី កម្លាំងសមត្ថកិច្ចយើងកំពុងល្បាត បានជួបក្រុមក្មេងទំនើង ធ្វើសកម្មភាពកាន់កាំបិតផ្គាក់ និងកាំបិតបុ័ងតោជិះម៉ូតូអុកឡុកតាមផ្លូវសាធារណៈ។សម្ភារៈដកហូតបានរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង ម៉ាក អុិចសាយ មួយគ្រឿង និងមួយគ្រឿងទៀត ម៉ាកហុងដា សេរី ២០១៦ ពាក់ស្លាកលេខ រតនគិរី 1B-5092 និងកាំបិតផ្កាក់ចំនួន០១ដើម ប្រវែង ៤៥ ស.ម នឹងកាំបិតប័ងតោចំនួនមួយ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្តនៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនិតិវិធី៕ដោយភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម