សៀមរាប៖នៅរសៀលថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ នាសាលប្រជុំរបស់មន្ទីរបក្សខេត្តសៀមរាប គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានសម្រេចតែងតាំង លោកនួន ពុទ្ធារ៉ា ជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងសៀមរាប។
ការប្រកាសតែងតាំងនេះធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកទៀ សីហា សមាជិកគណ:កម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធាន គណ:កម្មាធិការគណ:បក្សខេត្តសៀមរាប និងឯកឧត្តម អស់លោក លោកស្រី អមដំណើរគណៈអធិបតី និងភ្ញៀវកិត្តយស ជាច្រើននាក់ចូលរួមផងដែរ៕