Thursday, November 21, 2024
Header Banner

បើកហើយៗ កាសុីណូ «សាងាំ រីសត» ពលរដ្ឋខ្មែរអាចនាំគ្នាចូលលេងដោយសេរី

ខេត្តឧត្តរមានជ័យ៖ កាសុីណូមួយកន្លែងដែលមានស្លាកយីហោ(សាងាំ រីស៊ត និងការសុីណូ) ជាប់ច្រកទ្វាអន្តរជាតិព្រំដែនថៃក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបើកដំណើការហើយនៅថ្ងៃទី០៨និង០៩ ខែមិថុនា ឆ្នាំ២០២២ ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការមកគេឃើញពលរដ្ឋខ្មែរយើងចូលលេងជារៀងរាល់ថ្ងៃដោយមិនដែលអាក់ខានឡើយ។

ប្រភពពីពលរដ្ឋម្នាក់រស់នៅស្រុកអន្លង់វែងសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានយើងថា កន្លងមករូបខ្លួនធ្លាប់លេងចាញ់ល្បែងក្នុងកាសុីណូខាងលើលក់ដីធ្លីផ្ទះសម្បែងឡើងអស់ពីខ្លួន និងមិនមែនមានត្រឹមតែរូបគាត់ម្នាក់ទេដែលលង់ខ្លួនចាញ់ គឺមានពលរដ្ឋជាច្រើននាក់ទៀតអ្នកខ្លះលក់អស់ផ្ទះសម្បែងអស់ទ្រព្យសម្បត្តិពីខ្លួនហើយថែមទាំងព្រាត់ប្រាស់ក្រុមគ្រួសារថែមទៀតដោយសារវក់នឹងល្បែងកាសុីណូខាងលើ។

ម្ចាស់កាស៊ីណូ «សាងាំ រីសត» ខាងលើត្រូវបានគេស្គាល់ឈ្មោះ ជា ឧកញ្ញា លឹម ហេងហើយបើតាមការឲ្យដឹងពីមហាជនឧកញ្ញា លឹម ហេង គ្រាន់តែក្នុងខេត្តឧត្តមានជ័យមានកាសុីណូរហូតទៅដល់៣កន្លែងគឺ ១.ច្រកជាប់ព្រុំដែនខ្មែរចៃ នយជប់គគី ២.នៅច្រកអូរស្មាច់ និង៣.នៅច្រកទ្វាអន្តរជាតិជាំសាងាំ។

យោងតាមស.ជ.ណរបស់ទីស្តីការគណ:រដ្ឋមន្រ្តី គឺក្នុងល្បែងការសុីណូនិមួយៗគឺហាមពលរដ្ឋខ្មែរមិនអនុញ្ញាតឲ្យចូលលេងឡើយ ខណៈកាសុីណូខាងលើនេះបើកចំហរឲ្យពលរដ្ឋចូលលេងដោយសេរីគ្មានអាជ្ញាធរណាម្នាក់ធ្វើការហាមឃាត់ឡើយ៕ដោយភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម