Wednesday, January 15, 2025
Header Banner

អភិបាលស្រុកប្រាសាទបាគង បន្តនាំយកអំណោយចែកជូនដល់ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពចំនួន៤១គ្រួសារ

សៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បន្តនាំអំណោយជាគ្រឿងឧបភោគបរិភោគ មកចែកជូនដល់ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពចំនួន៤១គ្រួសារមកពីឃុំត្រពាំងធំ និងឃុំកន្ត្រាំង នៅបរិវេណវត្តខ្សាច់កាលពី រសៀលថ្ងៃទី២ខែកញ្ញាឆ្នាំ២០២០ ម្សិលមិញនេះ ។

លោកបន្តថា អំណោយជាគ្រឿងឧបភោគបរិភោគ ដែលនាំមក ចែក ជូន នេះ បានការជួយ ឧបត្ថម្ភពីលោកLorenzo Della Grose ជនជាតិស្វីស និងភរិយា តាមរយៈ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ប្រចាំស្រុកប្រាសាទបាគង ក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី ១ កេស ប្រេងសណ្តែក១ដប ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប ខ្ទឹមសរ ១ គីឡូក្រាម សាប៊ូ ៣កញ្ចប់ ស្កសរ ២គីឡូក្រាម អំបិល ១គីឡូក្រាម ត្រីខ៥កំប៉ុង និងថវិកា ២ម៉ីនរៀល។លោកបន្តថា ជាមួយគ្នានេះ ក្រុមការងារក៏បានប្រគេនបច្ច័យចំនួន ៤០ម៉ឺនរៀល សម្រាប់រួមចំណែកទ្រទ្រង់ពិធីបុណ្យ ភ្ជុំបិណ្ឌវេនទី១ នៅវត្តខ្សាច់ផងដែរ។លោកបន្ថែមថា ក្នុងនាមអភិបាលស្រុក និងជំនួសមុខ អោយ បងប្អូនប្រជាពលរដ្ឋ ខ្ញុំបាទ បានថ្លែងអំណរអរគុណ ចំពោះលោកLorenzo Della Grose និងភរិយា ដែល បានធ្វើការចែករំលែក ជួយគ្នាក្នុងគ្រាជួបការលំបាក នឹងបានក្រើន រំលឹក អោយបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុក្ខដាក់ ថែរក្សាសុខភាពអោយបាន ល្អ ដោយធ្វើអនាម័យកន្លែងរស់នៅជាប្រចាំ កំចាត់ជម្រកមូសខ្លា ដើម្បីប ង្ការខ្លួន ពី ជំងឺគ្រុនឈាម គ្រុនឈិក និង បន្តអនុវត្ត វិធានការ បង្ការទប់ស្កាត់ ជំងឺកូវីត ១៩ របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង កុំអោយជំងឺកូវិដ១៩ឆ្លងចូលសហគមន៍យើងផងដែរ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម