Sunday, November 24, 2024
Header Banner

ប៉ូលិសក្រុងសៀមរាប ទើបចូលបំរើការថ្មីម្នាក់ ដកកាំភ្លើងភ្ជង់អ្នកកាសែត ត្រូវបានថ្នាក់ដឹកនាំសាម៉ីហៅមកសួរនាំនឹងដាក់វិន័យកងកម្លាំងរួចហើយ

សៀមរាប៖ មន្ត្រីនគរបាលអន្តរាគមន៍ក្រុងសៀមរាប(ទើបចូលក្របខណ្ឌថ្មី) ម្នាក់រងការចោទប្រកាន់ថា បានដកកាំភ្លើងភ្ជង់ក្បាលអ្នកសាព័ត៌មានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនិងផ្ទុះជម្លោះទាំងកណ្តាលយប់នៅក្នុងក្រុងសៀមរាប ត្រូវបានថ្នាក់ដឹកនាំសាម៉ីហៅមកសួរនាំនឹងដាក់វិន័យកងកម្លាំង។


ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុន ភឿន ហៅ ហង្សតូច មុខរបរអ្នកសារព័ត៌មាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង ១ និង ០០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២នេះ ខ្លួនបានចូលញ៉ាំអាហារនៅក្នុងហាងខាងលើ។ លុះ ១៥ នាទីក្រោយមក ក៏បានចាកចេញពីហាង ហើយដើរសំដៅទៅកាន់ម៉ូតូរបស់ខ្លួនដើម្បីត្រឡប់ទៅគេហដ្ឋាន ស្រាប់តែមានជនមិនស្គាល់មុខ បានមកធាក់ស្លាកលេខម៉ូតូរបស់គាត់ ហើយរូបគាត់ក៏បានសួរទៅកាន់បុគ្គលនោះថា បងថតស្លាកលេខម៉ូតូរបស់ខ្ញុំធ្វើអី? បុគ្គលនោះ បានឆ្លើយតបវិញថា អញថតមិនបាន? ហើយព្រមទាំងបានអះអាងថា ខ្លួនជាសមត្ថកិច្ចនគរបាលជាតិទៀតផង។

បន្ទាប់មកក៏មានទំនាស់ពាក្យសម្ដីនឹងគ្នារហូតដល់ជនបង្ករូបនោះ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ក្បាលគាត់តែម្តង រូចហើយក៏វ៉ៃជនរងគ្រោះយកទូរសព្ទ ដើម្បីបំបាត់ភស្តុតាងផងដែរ។ នៅពេលដែលត្រូវជនបង្កបានធាក់ចំនួនពីរជើងពេលនោះ ធ្វើឲ្យធ្លាក់ទូរស័ព្ទបែកអស់ចំនួន ៣គ្រឿង។ ជនបង្ករូបនោះ ក៏បានដកកាំភ្លើងភ្ជង់គាត់ជាលើកទី ២ទៀត។

សូមរម្លឹកថា ហេតុការណ៍នេះ កើតឡើងនៅខាងមុខហាងសុវណ្ណនំប៉័ងប៉ាតេ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ទល់មុខនឹងសណ្ឋាគារ ប៉ារ៉ាឌីអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប នៅវេលាម៉ោង ១ និង ១០ នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២នេះ។
ពាក់ព័ន្ធនឹងករណីនេះដែរលោកវរសេនីយ៍ឯក អៀង មករា ស្នងការរងទទួលផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹងនៅព្រឹកថ្ងៃទី២២ខែមិថុនានេះថា ក្នុងករណីជម្លោះរវាងភាគីអ្នកកាសែតនិងនគរបាលក្រុងសៀមរាប នេះគឺត្រូវបានជនរងគ្រោះបញ្ចប់មិនប្តឹងផ្ដល់គ្នាទេហើយមន្ត្រីនគរបាលខាងលើ បានសម្របសម្រួលនិងសុំទោសជនរងគ្រោះរួចហើយ។លោកបន្តថាចំពោះមន្ត្រីនគរបាលដែលបង្កហិង្សាលើអ្នកសារព័ត៌មាននេះដែរគឺត្រូវបានហៅមកសួរនាំនឹងត្រូវបានដាក់វិន័យតាមកងកម្លាំងផងដែរ។


ទោះជាយ៉ាងនេះក្តី ក្រុមអ្នកសារព័ត៌មាន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌របស់មន្ត្រីនគរបាលក្រុងសៀមរាប ដែលបានធ្វើមកលើអ្នកកាសែតទាំងងងើល និងបំពានច្បាប់ទម្លាប់ទាំងកំរោល។
មហាជនស្នើឲ្យថ្នាក់ដឹកនាំមានវិធានការនិងដាក់វិន័យឲ្យបានតឹងរឹង ដើម្បីជាគំរូដល់មន្ត្រីផ្សេងទៀត៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម