Wednesday, January 15, 2025
Header Banner

ស្នងការនគរបាលខេត្តសៀមរាប ​ច្រានចោលនូវការបង្ហោះហ្វេសបុក san prum ថាជាព័ត៌មាន មិនពិត

សៀមរាប៖បន្ទាប់ពីមានការបង្ហោះព័ត៌មាននៅក្នុងបណ្តាញសង្គមហ្វេសបុកដែលមានឈ្មោះថាsan prum បានលើកឡើងថា នៅជួរគណៈស្នងការនគរបាលខេត្តសៀមរាប​ មានស្នងការរងម្នាក់ដើរឆ្កឹះឆ្កៀល យកមុខមាត់…ជាដើមនោះ ត្រូវបានក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប បានបំភ្លឺជូនសាធារណៈជន អ្នកសារព័ត៌មាន និងជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ថាជាព័ត៌មានមិនពិត។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី០៣ខែកញ្ញានេះថា ក្នុងនាម គណៈស្នងការនគរបាលខេត្តសៀមរាប សុំធ្វើការច្រានចោលទៅនឹងអាខោនហ្វេសប៊ុក San Prum ដោយអះអាងថាជាការផ្សាយព័ត៌មានមិនពិត។លោកបន្តថា នៅទី០៣ខែកញ្ញាឆ្នាំ២០២០នេះក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប បានបំភ្លឺជូនសាធារណៈជន អ្នកសារព័ត៌មាន និងជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា៖កន្លងមកស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាស្ថាប័នមួយមានតួនាទីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលស្ថិតក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភារដ្ឋបាលខេត្ត ក្នុងនោះដែរស្នងការដ្ឋានមានថ្នាក់ដឹកនាំ ស្នងការ ស្នងការរង ដែលជាគណៈស្នងការបានខិតខំរួមសាមគ្គីគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បង្កា ប្រឆាំងនូវរាល់បទល្មើសផ្សេងៗ ជាពិសេសសភាពការណ៍កូវីដ១៩កន្លងទៅនេះយើងបានខិតខំថែរក្សាស្ថានការណ៍បានល្អប្រសើរជូនប្រជាពលរដ្ឋ ដោយមិនមានបែងចែកជាក្រុម ឬប្រកាន់បក្ខពួកនៅក្នុងជួរគណៈស្នងការដូចខ្លឹមសារអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានបានផ្សាយទេ។ជាថ្មីម្តងទៀតស្នងការដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ យើងខ្ញុំរីករាយទទួលយកចំពោះមតិរិះគន់ទាំងឡាយ ដើម្បីយកជាមូលដ្ឋានក្នុងការកែលម្អការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន និងចៀសវាងការបង្ហោះព័ត៌មានគ្មានមូលដ្ឋាន៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម