Thursday, January 16, 2025
Header Banner

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ឧបត្ថមថវិកាសប្បុរសធម៌ ចំនួន២៥.០០០ដុល្លារអាមេរិកជូនមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដែលប្រមូលបានមកពីកម្មវិធីជិះកង់សប្បុរសធម៌ ក្នុងព្រឹត្តិការណ៍សម្រាកសៀមរាប

សៀមរាប៖កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិសាខា និង សហការី និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកថវិកាសប្បុរសធម៌ ចំនួន២៥.០០០ដុល្លារអាមេរិក ដែលប្រមូលបានមកពីកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍សម្រាកសៀមរាប ជូនដល់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យនិងបុគ្គលិកក្នុងមន្ទីរពេទ្យទាំងអស់ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យទាំងអស់ចំពោះសកម្មភាពមនុស្សធម៌ ដែលបានយកចិត្តទុកដាក់ពិនិត្យ និង ព្យាបាលអស់ពីកម្លាំងកាយចិត្តប្រកបដោយកាយវិការមេត្តាធម៌ ដល់អ្នកជំងឺ ព្រោះបើពុំមានពេទ្យគន្ឋរបុប្ផាទេ ការបាត់បង់អាយុជីវិតកុមារកម្ពុជានឹងមានចំនួនច្រើន ។លោកជំទាវ ទាង អេង ទៀសីហា មានប្រសាសន៍ទៀតថា រយៈកាលកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបតែងតែបានផ្សារភ្ជាប់និងយកចិត្តទុកដាក់នាំយកថវិកាសប្បុរសធម៌ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ និងមន្ទីរពេទ្យនានាមួយចំនួនទៀត ដើម្បីចូលរួមគាំទ្រនូវសកម្មភាពសប្បុរសធម៌ដល់មន្ទីរពេទ្យ ប៉ុន្តែដោយសារឆ្នាំនេះប្រទេសកម្ពុជា ជួបនូវវិបត្តិជំងឺកូវីដ១៩ ជាហេតុពុំបានប្រារព្ឋទិវាកាកបាទក្រហមដូចឆ្នាំកន្លងទៅ ដូច្នេះទើបបង្កើតកម្មវិធីជិះកង់សប្បុរសធម៌ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍សម្រាកសៀមរាប ដើម្បីកៀរគរមូលនិធិជួយដល់មន្ទីរពេទ្យមួយចំនួនដូចជាមន្ទីរពេទ្យជ័យវរ្ម័ន្យទី៧ មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្ត ។ឯកឧត្តម ឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានខិតខំប្រឹងប្រែងស្វែងរកមូលនិធិសប្បុរសធម៌ តាមរយៈកិច្ចសហការរវាងរដ្ឋបាលខេត្ត ជាមួយនឹងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត អាជ្ញាធរជាតិអប្សរា និង មន្ទីរអង្គភាពនានាជុំវិញខេត្ត រួមទាំងវិស័យឯកជននានា ដោយបានបង្កើតកម្មវិធីជិះកង់សប្បុរសធម៌ ដែលមានអ្នកស្ម័គ្រចូលរួមជិះកង់សប្បុរធម៌ ទើបអាចទទួលបានថវិកាផ្តល់ជូនមន្ទីរពេទ្យបានក្នុងពេលនេះ ដើម្បីជួយគាំទ្រ និង ទ្រទ្រង់ដល់សកម្មភាពពិនិត្យព្យាបាលនិងសង្គ្រោះ អាយុជីវិតអ្នកជំងឺរបស់មន្ទីរពេទ្យនិងដើម្បីចូលរួមគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពមាតា និងកុមារផងដែរ ។លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា នេះជាលើកទី៦ហើយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឧបឧត្ថម្ភថវិកាដល់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដូច្នេះតាមរយៈនេះជំនួសមុខឲ្យមូលនិធិគន្ធបុប្ផាស្វីស អគ្គនាយក ប្រធានមន្ទីរពេទ្យជ័យវ្ម័នទី៧ និង បុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិកាសាខា និងលោកជំទាវ និងសមាជិក សមាជិកាទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលបានជួយគាំទ្រ ទ្រទ្រង់ និង ជួយសម្រួលគ្រប់កាលៈទេសៈ ដល់មន្ទីរពេទ្យកុមារនេះ ដែលទង្វើនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ៕គួររំលឹកថា មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧នេះ ក្រោយពេលអវត្តមានរបស់លោក សាស្រ្តាចារ្យ Beat Richner ទៅនោះ លោកវេជ្ជបណ្ឌិត Peter Studer នៅតែបន្តទទួលការព្យាបាល រក្សាគុណភាព និង ហេដ្ឋារចនាសម្ព័ន្ធដដែល ហើយនៅតែទទួលបានការគាំទ្រពីប្រជាជនស្វីស រដ្ឋាភិបាលស្វីស ប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមន្ទីរពេទ្យនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជាឡើង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម