Saturday, May 24, 2025
Header Banner

អធិការរងខណ្ឌឫស្សីកែវ ម្នាក់បាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ តែបន្សល់ទុកសំបុត្រ!

ខេត្តកណ្តាល៖សេចក្តីរាយការណ៍បានដឹងថា លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។
ករណីនេះបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអី អោយពិតប្រាកដនៅឡើយទេ។ប៉ុន្តែជនរងគ្រោះបានបន្សល់ទុកនូវសំបុត្រមួយច្បាប់។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី ធ្វើកោសល្យវិច័យ៕ (ព័ត៌មានបឋម)

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម