Thursday, January 16, 2025
Header Banner

សមត្ថកិច្ច ចាប់ខ្លួនម្ចាស់ហាងម៉ាស្សា ស្រីពៅ បង្កប់សេវាផ្លូវភេទនិងរំដោះនារីបាន៤នាក់

  សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានឆ្មក់បង្ក្រាបហាងម៉ាស្សាដែលមានយីហោ ស្រីពៅ ដោយបានរកឃើញសុទ្ធតែស្រោមអនាម័យ មិនទាន់ប្រើនិងប្រើរួចជាច្រើន ព្រមទាំងបានរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់ក្នុងនោះមានអនីតិជនអាយុ១៦ឆ្នាំម្នាក់។

    លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថាករណីបង្ក្រាបការជួញដូរមនុស្សក្នុងហាងម៉ាស្សា ស្រីពៅ នេះ បុរសជាថៅកែហាងម៉ាស្សា ម្នាក់ត្រូវឃាត់ខ្លួនបញ្ជូនខ្លួនទៅតុលាការ ក្រោមបទចោទ អំពើសញ្ចារកម្ម។លោកវរសេនីយ៍ឯក ជា ហេង បន្តថា ការជនសង្ស័យមានឈ្មោះយិន ង៉ែត ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅហាងម៉ាស្សាខាងលើ។លោកបន្តថា ក្នុងប្រតិបត្តិការ ដែលដឹកនាំសម្រប សម្រួលនិតិវិធីដោយលោកកើត វណ្ណារ៉េត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ លោកបញ្ជាក់ថា ជនសង្ស័យ បញ្ជូនទៅតុលាការនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០នេះ។ចំណែកនារីបំរើសេវាផ្លូវភេទទាំង៤នាក់ ជាជនរងគ្រោះ ប្រគល់ឲ្យមន្ទីរសង្គមកិច្ចដើម្បីអប់រំណែនាំ។ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម