Tuesday, December 3, 2024
Header Banner

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា “សន្តិភាពរកបានដោយលំបាក តែងាយនឹងបាត់បង់”

សៀមរាប៖ក្នុងពិធីបិទមហាសន្និបាតលើកទី០១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា “សន្តិភាពរកបានដោយលំបាក តែងាយនឹងបាត់បង់”។

ការថ្លែងបែបនេះស្របពេលដែលឯកឧត្តម បានចែករំលែកនូវគុណតម្លៃនៃសុខសន្តិភាពជូនអ្នកចូលរួម ពិធីបិទមហាសន្និបាតលើកទី០១ របស់វេទិកាសន្តិភាពកម្ពុជា។

ក្នុ្ងងនោះឯកឧត្តម បានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលបានប្រែក្លាយប្រទេសដែលធ្លាប់តែរងទុក្ខវេទនា បែកបាក់គ្នា ឈានមកមានការឯកភាពគ្នា និងមានសុខដុមរមនីយកម្មគ្នាក្នុងភាពជាគ្រួសារខ្មែរតែមួយ។

ឯកឧត្តមបានបន្តថា យើងបានបន្តឲ្យមានគំនិតរួម ទស្សនៈជាតិរួម និងមធ្យោបាយរួម ដើម្បីដើរស្របគ្នាឆ្ពោះទៅការរីកចម្រើនប្រទេសជាតិជាបន្តទៀត។ ក្រៅពីការចែករំលែកនូវចំណុចសំខាន់ៗខាងលើ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា “កម្ពុជាបានប្រែមុខប្រែមាត់ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ព្រោះកម្ពុជាដែលគេធ្លាប់ស្គាល់ថាជាប្រទេសដែលស្ថិតក្នុងភ្លើងសង្គ្រាម ក្លាយជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងជាប្រទេសដែលមានកិត្តិយស ដើម្បីចូលរួមដោះស្រាយបញ្ហាអន្តរជាតិស្មើរមុខស្មើរមាត់ដូចគ្នា។”

សូមជម្រាបថា អង្គការវេទិកាសន្តិភាពកម្ពុជា ត្រូវបានបង្កើតឡើង និងប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយដល់ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគុណតម្លៃ និងគុណប្រយោជន៍នានាដែលទទួលបានមកពីសន្តិភាព៕ ដោយវាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម