Thursday, January 16, 2025
Header Banner

ឯកឧត្ដមប្រធានក្រុមការងារបក្សថ្នាក់ជាតិនិងថ្នាក់ខេត្តព្រមទាំងសហការីបាននាំយកទេយ្យទានមកប្រគេនព្រះសង្ឃ និងយាយជីតាជី​នៅវត្តព្រិន្ទ

សៀមរាប៖លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានមានប្រសាសន៍ថានៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២០ លោកចៅសង្កាត់ជ្រាវ ចៅសង្កាត់រងទី១ និងអាជ្ញាធរគ្រប់ភូមិ ព្រមទាំងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ បានចូលរួមអមដំណើរឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយបក្សមូលដ្ឋាននៃសង្កាត់ជ្រាវ និងលោកជំទាវ ព្រមទាំងបុត្រ និងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយបក្សមូលដ្ឋានសង្កាត់ជ្រាវព្រមទាំងសហការី បាននាំយកទេយ្យវត្ថុរួមមាន៖ អង្ករ ៥០០គីឡូក្រាម, មី ១០កេស, ទឹកសុទ្ធ ១០កេស, ទឹកស៉ីអ៉ីវ ០៥ យួរ, ទឹកត្រី ០៥ យួរ, ត្រីខ ១កេសធំ, ទឹកក្រូច ០៥កេស រួមទាំងបច្ច័យ ១១៦០ដុល្លារ យកមកប្រគេនព្រះគ្រូចៅអធិការវត្តមហាប្រាសាទរាជាធិបតីហៅ(វត្តព្រិន) និងបានប្រគេនចានស្រាក់ចំនួន១៨, ស្លាដក់ចំនួន ១៨ ប្រគេនចំពោះព្រះសង្ឃចំនួន១៨អង្គដែលក្នុងមួយអង្គទទួលបានបច្ច័យ៥០ដុល្លារ ព្រមទាំងបានជូនថវិកាដល់យាយជីតាជីនៅវត្តមហាប្រាសាទរាជាធិបតី(វត្តព្រិន)ចំនួន ១១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០, ០០០រៀល៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម