Thursday, January 16, 2025
Header Banner

អាជ្ញាធរខេត្តនិងស្រុកប្រាសាទបាគងសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍បាគងភូមិខ្ញុំ នៅភូមិថ្នល់ត្រង់

សៀមរាប៖លោក សូរ​ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ល្ងាចថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២០ លោកនិងលោកប្រធានក្រុមប្រឹក្សាស្រុកនិងក្រុមការងាររដ្ឋបាលស្រុកបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍បាគងភូមិខ្ញុំ នៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ។ ក្នុងកម្មវិធីនេះក៏មានការចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរស់នៅភូមិថ្នល់ត្រង់ចំនួន ១៥០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្គ២៥គីឡូក្រាម សារ៉ុង ១ ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប និងម៉ាស់ ២ ដែលជាការជួយឧបត្ថម្ភរបស់លោក សូត្រ សួរ តំណាងសហគមន៍បាគងភូមិខ្ញុំ។ សូមបញ្ជាក់ថាទីតាំងនេះក៏ជាតំបន់ទាក់ទាញទេសចរណ៍មួយកន្លែងផងដែរសម្រាប់បងប្អូនមកកំសាន្ត៕កុសល

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម