Saturday, November 23, 2024
Header Banner

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព កងពលតូចអន្តរាគមន៍លេខ៥ វរសេនាតូចអន្តរាគមន៍លេខ២៥១ និងប្រជាពលរដ្ឋ នៅស្រុកបន្ទាយអំពិល

ឧត្ដរមានជ័យ៖នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព កងពលតូចអន្តរាគមន៍លេខ៥ វរសេនាតូចអន្តរាគមន៍លេខ២៥១ និងប្រជាពលរដ្ឋ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល មិនគិតថ្លៃ ដោយបានទទួលទទួលស្វាគមន៍ និងសហការយ៉ាងកក់ក្តៅពីសំណាក់ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក ការស្វាគមន៍និងសហការមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ និងឧត្តមសេនីយ៍ទោ សំរិទ្ធ សារ៉េតមេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៥ ព្រមទាំងនាយទាហាន និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៥ ទាំងមូល។

ការពិធីពិនិត្យពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំង វរសេនាតូចអន្តរាគមន៍លេខ២៥១ ភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្ដដា ឆ្នាំ២០២២។ ក្នុងពិធីនេះដែរលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះ សំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីនោះផងដែរ។

លោកជំទាវបន្តថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ ពេលវេលា និងបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់នៃស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលបានសម្របសម្រួលពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ និងចែកជូនវែនតា សម្រាប់លោកយាយ លោកតា សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយ លោកតា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ, កងទ័ព និងគ្រួសារកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អបរិបូណ៍។

សូមបញ្ជាក់ថា កម្មវិធីក្រុមវេជ្ជាសាស្ត្រសម្តេចតេជោ បានចុះពិនិត្យពិគ្រោះព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាច្រើនគោលដៅរួចមកហើយ នេះគឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព បានច្រើនសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម