Thursday, November 21, 2024
Header Banner

អ្នកកាសែតមួយក្រុមត្រូវបានអាជ្ញាធរស្រុកលំផាត់ បង្ក្រាប,ខណៈបទល្មើសព្រៃឈើនិងល្បែងជល់មាន់កើតមានពេញបន្ទុក!

ខេត្តរតនគិរី៖អាជ្ញាធរបានឲ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ផ្ទាល់មាត់ពីប្រជាពលរដ្ឋថា មានករណីកំពុងតែពពាក់ពពូនគ្នា លេងល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យត្រង់ចំណុចការដ្ឋានស្ថានីយ៍ប្រេងកំពុងសាងសង់ មួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតនៅក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ក៏បានចុះទៅធ្វើការអប់រំ។ប៉ុន្តែក្រុមអ្នកព័ត៌មានលើកឡើងថា ល្បែងស៊ីសងនិងបទល្មើសឈើកើតមានច្រើនទើប គេបំបាក់ស្មារតីបែបនេះ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ ក្រោមការបញ្ជាផ្ទាល់ ពីលោក នូ ថេអភិបាលនៃគណៈអភិបាលស្រុកលំផាត់ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទចុះទៅដល់ទីតាំងកើតហេតុត្រង់ចំណុចទីតាំងខាងលើ ឃើញថាពិតជាមានករណីប្រមូលផ្ដុំគ្នា និងលេងល្បែងស៊ីសង( បៀរ )ខុសច្បាប់ពិតប្រាកដមែន។

ក្រោយពីសាកសួរព័ត៌មានបឋម នៅកន្លែងកើតហេតុរួចមក កងកម្លាំងសមត្ថកិច្ចចម្រុះក៏បាននាំ ក្រុមអ្នកលេងល្បែងទៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីសួរនាំបន្ត ដោយគេដឹងថា ក្រុមមនុស្សដែលកំពុងតែពពាក់ពពូនប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់គឺជាក្រុមអ្នកសារព័ត៌មាន មកពីតាមបណ្ដាខេត្តផ្សេងៗគ្នា។

ពលរដ្ឋដែលរស់នៅក្នុងស្រុកលំផាត់ សុំសំណូមពរទៅដល់អាជ្ញាធរស្រុកលំផាត់ មេត្តាចាត់វិធានការកុំឲ្យមានការជួបប្រមូលផ្ដុំគ្នានិងលេងល្បែងសុីសងរបៀបនេះទៀត នាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល។

ជាពិសេសក៏សំណូមពរទៅដល់ឯកឧត្តមខៀវ កញ្ញារិទ្ធ មេត្តាចាត់វិធានការមុឺងម៉ាត់ចំពោះ អ្នកសារព័ត៌មានមួយក្តាប់តូចដែលតែងតែដើរធ្វើព្យុះធ្វើភ្លៀងបំពុលដល់បរិយាកាសសង្គមនិងអសន្តិសុខសង្គមផងដែរ។

ក្រោយពីធ្វើការអប់រំ និងណែនាំរួចមក គណៈបញ្ជាការឯកភាពស្រុកលំផាត់ក៏បានអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មានទាំងអស់នោះត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

ដោយឡែកក្រុមអ្នកសារព័ត៌មានលើកឡើងថា ល្បែងស៊ីសងនិងបទល្មើសឈើកើតមានពេញបន្ទុកនៅខេត្តរតនគិរី ទើបគេធ្វើបំបាក់ស្មារតីបែបនេះ។

ជាមួយគ្នានោះមហាជនស្នើឲ្យសមត្ថកិច្ចខេត្តរតនគិរី អនុវត្តន៍ការងាបង្ក្រាបឲ្យស្មើភាពគ្នា៕ ដោយគិរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម