Wednesday, January 28, 2026
Header Banner

ចៅសង្កាត់ប៉ៃលិនថ្មី អំពាវនាវប្រជាពលរដ្ឋ និងសាធារណជន ចូលរួមសំអាតអនាម័យ និងបរិស្ថាន ដើម្បីទាក់ទាញទេសចរណ៍

ប៉ៃលិន៖ ការអំពាវនាវនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឪកាស ដែលលោកដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ ក្រុមយុវជន ស.ស.យ.កសង្កាត់និងប្រជាពលរដ្ឋ ចុះធ្វើការសំអាតអនាម័យទូទាំងសង្កាត់ប៉ៃលិន ។

លោក នឹម អឿន ចៅសង្កាត់ប៉ៃលិន បានឲ្យដឹងថា ៖ដោយអនុវត្តន៍តាមការណែនាំ ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងការចូលរួមសំអាតអនាម័យបរិស្ថាន ភូមិឋានស្អាត ទីក្រុងស្អាត លោកបានដឹកនាំក្រុមការងារ ចុះសំអាតអនាម័យ ក្នុងសង្កាត់ប៉ៃលិន ដើម្បីឲ្យមានសោភ័ណភាពទាក់ទាញ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវ ដល់មហាជនទូទៅ សូមចូលរួមធ្វើអនាម័យរៀបចំសោភ័ណភាពសំអាតតាមលំនៅស្ថាន និងទុកដាក់សំរាម សំណល់រឹង និងរាវឲ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់អាចកែច្នៃបាន(អេតចាយ), សំណល់សរីរាង្គ(សំណល់ផ្ទះបាយ ធ្វើជាជីកំប៉ុស), សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ ឬអេឡិចត្រូនិច(ថ្មពិល ទូរស័ព្ទ និងទូរទស្សន៍) និងសំណល់ប្លាស្ទិក ដើម្បីប្រែក្លាយសំណល់មួយចំនួន ឲ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅទីលានសាធារណៈ។

លោកចៅសង្កាត់ប៉ៃលិន ក៏បានកោតសរសើរ ដល់អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ ដែលកន្លងមកនិងបច្ចុប្បន្ន បានចូលរួមចំណែកយ៉ាងសកម្មជាប្រចាំ ក្នុងការរៀបចំកែលំអសោភ័ណភាពអនាម័យនៅតាមទីសាធារណៈ តាមដងផ្លូវមុខផ្ទះ អគារធ្វើការ កន្លែងលក់ដូរ ទីកំសាន្តតាមសួនច្បារនានា ក្នុងក្រុងប៉ៃលិន មានលក្ខណៈល្អប្រសើរផងដែរ។

សូមបញ្ជាក់ថា៖ លោក នឹម អឿន គឺជាចៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានវ័យក្មេងជាងគេ ក្នុងការប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់នាពេលថ្មីនេះនៅទូទាំងខេត្តប៉ៃលិន ៕ ដោយរា៉វី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម