Thursday, January 16, 2025
Header Banner

នាយឧត្តមសេនីយ៍បណ្ឌិតនេត សាវឿនអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងស្នងការថ្មីនៃខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត នេត សាវឿន ឯកឧត្តមខេង ស៊ុំ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគអភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមជាអធិបតី ក្នុងពិធីប្រកាស តែងតាំង លោក ស៊ិត ឡោះ ជាស្នងការថ្មីនៃខេត្តបន្ទាយមានជ័យ ដែលមានមន្ត្រីរាជការក្នុងខេត្តជាច្រើនផងដែរ។ក្នុងពិធីប្រកាសតែងតាំងស្នងការថ្មីនៅព្រឹកថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២០នេះដោយលោកស្នងការចាស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។លោកឧត្តមសេនីយ៍ត្រី សុិត ឡោះ ជាស្នងការថ្មី បានប្តេជ្ញាចិត្តថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងមូលតាមភារកិច្ចដែលលោកបានទទួលនៅពេលនេះ។មហាជនសូមសាទរស្នងការថ្មី និងរង់ចាំមើលស្នាដៃលោកផងដែរ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម