Saturday, January 10, 2026
Header Banner

រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និង កីឡា អញ្ជើញចុះពិនិត្យសាលារៀននៅខេត្តសៀមរាប និងណែនាំឲ្យសាលារៀនទាំងអស់ចូលរួម ប្រឆាំងជំងឺកូវីដ១៩

សៀមរាប៖ លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិង កីឡា នៅព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២០ នេះ បានអញ្ជើញពិនិត្យនៃបើកដំណើរសាលារៀន ឡើងវិញនៅខេត្តសៀមរាប ដោយណែនាំដល់គណៈគ្រប់គ្រង  និងអ្នកគ្រូ លោកគ្រូទាំង អស់ បន្តអប់រំ សិស្សានុសិស្ស ឲ្យបន្ត អនុវត្ត អនាម័យដើម្បីធានា សុវត្ថិភាព ដល់សិស្សនិងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លង កូវីដ១៩ ។

  ការចូលរៀនឡើងវិញនេះ គឺអនុវត្តទៅ តាម វិធានការ អនាម័យ របស់ក្រសួងសុខាភិបាល  ដោយមានការ វាស់កម្ដៅ  និងលាងដៃជាមួយអាកុល និងជែល មុននឹង អនុញ្ញាត ឲ្យសិស្សចូលថ្នាក់រៀន។ចំណែក នៅក្នុងថ្នាក់រៀនវិញ តម្រូវឲ្យ សិស្សអង្គុយក្នុង១ តុ តែម្នាក់ប៉ុណ្ណោះ ដើម្បី រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បី បង្ការការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។ក្រៅពីសិស្សថ្នាក់ទី៩និងទី១២ចូលរៀនហើយក៏មានសិស្សបឋមសិក្សានៅតាមសាលាខ្លះបើកដំណើរការឡើងវិញផងដែរ។

  លោកសូរ ​ប្លាតុង អភិបាលស្រុកប្រាសាទបាគង​ ថ្លែងថា សាលារៀននៅក្នុងស្រុកប្រាសាទបាគង បានត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលស្វាគមន៍សិស្សានុសិស្សចូលរៀននៅក្នុងដំណាក់កាលទី២នៅថ្ងៃទី៧ កញ្ញានេះដោយមានការសំអាត អនាម័យ ផ្សេងៗទៅតាមការណែនាំរបស់ក្រសួងសុខភិបាលផងដែរ។

  ទោះជាយ៉ាងនេះក្តី ក្រុមការងារ ក្រសួង អប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា នឹងបន្តចុះពិនិត្យ ការរៀបចំពីការការពារអនាម័យ របស់ គ្រឹះស្ថានសិក្សានិមួយៗ ដើម្បីបើកដំណើរការក្នុងដំណាក់កាលទី២ ជាបន្តបន្ទាប់ទៀត៕

 

   

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម