សៀមរាប៖លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិក្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប និងលោកអនុប្រធាន ព្រមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៅរសៀលថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២០នេះបានរៀបចំការប្រជុំពង្រឹងការងារ និងរៀបចំផែនការបន្តសម្រាប់ការិយាល័យផលិតកម្ម និងបសុព្យាបាល។
ក្នុងការប្រជុំលោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិក្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប បានលើកឡើងចំណុចសំខាន់ៗ ដូចជាការងារចាក់វ៉ាកស៊ាំង ការងារនៅសត្តឃាត្តដ្ឋាន ការងារច្រកចេញចូលតែមួយ ,ការណែនាំការទប់ស្កាត់កាធ្វើអាជីវកម្មសត្វសុនខ និង ការងារផ្សេងៗ ដែលមានអ្នកចូលរួម១៨នាក់ស្រី៤នាក់ ។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ ខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការទិញលក់សត្វសុនខ (ឆ្កែ) រួចមកគេសង្កេតថាមួយរយៈចុងក្រោយនេះ ហាក់បីដូចជាពលរដ្ឋនិងអាជីវករមានការយល់ដឹងច្រើន។ជាជំហានដំបូង អាជ្ញាធរអាចនឹងមានវិធានការ បន្ថែមទៀតចំពោះអាជីវករណានៅតែបំពានសេចក្តីជូនដំណឹងនេះ។ចំណែកខាងអង្គការfour paws ក៏បានអំពាវនាវឲ្យមាន ការហាមឃាត់ជាដាច់ខាតនូវការជួញដូរសាច់សុនខ នៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមការពារ និងថែរក្សាដល់សុខុមាលភាពសត្វ និងសុខភាពសាធារណៈជនផងដែរ។ទន្ទឹមគ្នានេះដែរ អាជ្ញាធរមានការសង្ឃឹមយ៉ាងមុតមាំថា អង្គការfour paws នឹងស្វែងរកដៃគូ ជំនាញមកជួយគាំទ្រនូវវិធានការនេះឲ្យមានតម្លាភាព និងជាពិសេសអាចជួយពន្យល់ដល់អាជីវករដែលកំពុងលក់សាច់សុនខ (ឆ្កែ)នោះងាកមករករបរថ្មីវិញ៕ដោយ៖នាគព័ន្ធ