Thursday, December 26, 2024
Header Banner

ថ្មីទៀតហើយ ចិនធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅឆ្នេរសមុទ្រភាគខាងជើង និងខាងកើត

អន្តរជាតិ៖រដ្ឋាភិបាលប្រទេសចិនបាននិយាយថា ប្រទេសចិនធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅថ្ងៃចន្ទនេះនៅតាមបណ្តោយឆ្នេរភាគខាងជើង និងខាងកើតរបស់ខ្លួន ហើយជាសមយុទ្ធបន្តបន្ទាប់ចុងក្រោយបង្អស់ប្រឆាំងនឹងភាពតានតឹងក្នុងតំបន់ ។ រដ្ឋបាលសុវត្ថិភាពដែនសមុទ្របាននិយាយថា នៅថ្ងៃចន្ទនេះសមយុទ្ធដំបូងនឹងធ្វើឡើងនៅសមុទ្រ Bohai នៅជិតកំពង់ផែ Qinhuangdao ភាគខាងជើង ។ សមយុទ្ធទី ២ រួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនឹងត្រូវធ្វើឡើងនៅភាគខាងត្បូងនៃសមុទ្រលឿងនៅថ្ងៃអង្គារ និងថ្ងៃពុធនាទីក្រុង Lianyungang ខណៈដែលនាវាផ្សេងទៀតត្រូវបានហាមឃាត់មិនឲ្យចូលក្នុងតំបន់នោះឡើយ ។ កាលពីខែមុនប្រទេសចិនបានប្រកាសធ្វើលំហាត់សមយុទ្ធដាច់ដោយឡែកពីគ្នាចំនួន ៤ ពីសមុទ្រ Bohai រហូតដល់ភាគខាងកើត និងពីសមុទ្រលឿងរហូតដល់សមុទ្រចិនខាងត្បូងដែលមានជម្លោះនៅក្នុងអ្វីដែលអ្នកជំនាញយោធាចិននិយាយថាជាសកម្មភាពកម្រមួយ ។ ទន្ទឹមនោះប្រទេសចិនក៏បានធ្វើសកម្មភាពយោធាជាញឹកញាប់ផងដែរនៅក្បែរកោះតៃវ៉ាន់ដែលទាមទារដោយចិន ហើយបានតវ៉ាអំពីបេសកកម្មយោធារបស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតនៅសមុទ្រចិនខាងត្បូង ។ គួរបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកស្ថិតនៅក្នុងជម្លោះលើអ្វីៗទាំងអស់ចាប់តាំងពីជំងឺកូវីដរហូតដល់ការធ្វើពាណិជ្ជកម្ម និងសិទ្ធិមនុស្សជាដើម ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម