Friday, May 3, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចែកពូជមាន់ ដល់កសិករ៦៣គ្រួសារនៅស្រុកប្រាសាទបាគង

សៀមរាប៖គំរោងកម្មវិធីAspireដែលបង្កើតឡើងដោយ ក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់និងនេសាទ ដើម្បីជួយដល់កសិករដែលខ្វះខាតក្នុងមូលដ្ឋាន ជាក់ស្តែងក្នុងបរិវេណសាលាស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ក្រុមការងាររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងអាជ្ញាធរស្រុកប្រាសាទបាគង បានចែកពូជមាន់ ,ចំណីមាន់ និងទ្រុងមាន់ ដល់កសិករចំនួន៦៣គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នៅក្នុងពិធីនេះមានការចូលរួមជាអធិបតីដោយលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប តំណាងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ ,លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង,លោកព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការខេត្តនិងស្រុក ដែលមានពលរដ្ឋចូលរួមចំនួន៦៣គ្រួសារ។ លោកព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃនេះលោកបានចូលចែកកូនមាន់ដល់កសិករចំនួន ៦៣គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកប្រាសាទបាគង។លោកបន្តថា នៅឆ្នាំនេះយើងចែកមាន់បាន៥៥០គ្រួសារក្នុងនោះដែរលោក ព្រំ វិច បានណែនាំ និងធ្វើបទបង្ហាញដល់កសិករដែលទទួលបានមាន់ទាំងនេះយកទៅចិញ្ចឹមប្រកបដោយសុវត្ថិភាព និងមានអនាម័យ និងមានមន្ត្រីជំនាញចាំជួយផ្តល់ចំណេះដឹងដល់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ ក្នុងនោះក៏បានចាក់វ៉ាក់សាំងមាន់ទាំងនេះរួចហើយ។លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានលើកឡើងដែរថា កម្មវិធីនេះគឺជាគំរោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តន៍ដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដើម្បីយកមកចែកជូនដល់ពលរដ្ឋ និងឲ្យកសិករធ្វើការជាក្រុមដើម្បីឲ្យមានការរីកចម្រើនក្នុងមូលដ្ឋាន ។លោកបន្តថា ការជួយឧបត្ថម្ភនេះមានចំនូន ៦៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន កូនមាន់ ១០ក្បាល ទ្រង់មាន់ ១ និងចំណី ១០គីឡូក្រាម ។លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលស្រុក លោកមានការត្រេកអរណាស់ ដែល ខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាបដែលបានចែកមានដល់ពលរដ្ឋក្នុងស្រុក។លោកបន្តថា លោកចង់ផ្សាភ្ជាប់ពីការធ្វើកសិកម្មរបស់ពលរដ្ឋ ទៅជាមួយនិងវិស័យទេសចរណ៍ ដោយមានការគាំទ្រពីឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប ។ក្នុងនោះលោកនឹងគៀងគអ្នកទេសចរណ៍ឲ្យចូលរួមគាំទ្រដល់ប្រជាកសិករឲ្យមានទីផ្សារកាន់តែល្អថែមទៀត។លោកបន្ថែមថា ក្នុងឳកាសនោះលោកក៏ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខសុវត្ថិភាព របស់បងប្អូននិងបន្តរក្សាអនាម័យ ឲ្យបានល្អដើម្បីចៀសឆ្ងាយពីកូវិដ១៩ផងដែរ។ឆ្លៀតក្នុងឳកាសនោះដែរ លោកក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃខាងមុខនេះសូមកុំភ្លេចទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតឲ្យគ្រប់ៗគ្នា៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម