Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹង ស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃតាមរថយន្តក្រុង (City Bus) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖សម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចក្នុងការជួយសម្រួល បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តី សប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

រថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ចំនួន១៥គ្រឿង នឹងត្រូវផ្ដល់សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។ ចំពោះទីតាំង និងកាលបរិច្ឆេទត្រូវរៀបចំ ដូចខាងក្រោម៖

១- ការធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ទីតាំងចំណតរថយន្ត រង្វង់មូល ទេពមច្ឆា” ស្ពានជ្រោយចង្វារ ចេញដំណើររៀងរាល់ម៉ោង០៥៖៣០នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

២-ការធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ៖ ទីតាំងចំណតរថយន្ត “គ្រឹះស្ថានអង្គរ” ជិតរង្វង់មូលវិថីសម្ដេចវិបុលបញ្ញា សុខ អាន (រង្វង់មូលផ្លូវ៦០ម៉ែត្រ) ចេញដំណើររៀងរាល់ម៉ោង១៣៖០០នាទី (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ និងវេលាម៉ោង ០៦ ៖ ០០ នាទី ព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ៕ដោយ៖វិសាល

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម