Tuesday, April 23, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កម្លាំងប្រដាប់អាវុធ ចំនូន៤នាក់ រងការចោទប្រកាន់ថា កាងបទល្មើសសាទខុសច្បាប់នៅព្រំដែនវៀតណាម

តាកែវ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ ចំនូន៤នាក់ រងការចោទប្រកាន់ថាកំពុងកាងបទល្មើសនេសាទដោយខុសច្បាប់នៅព្រំដែនទឹកកម្ពុជា-វៀតណាម ដោយតម្រូវឲ្យបង់ប្រាក់ដើម្បីចូលនេសាទដោយប្រើឧបករណ៍ហាមឃាត់ក្នុងតំបន់អភិរក្សនារដូវបិទនេសាទនេះ ។

ប្រភពបានឲ្យដឹងថា សមត្ថកិច្ចដែលកាងបទល្មើសនេសាទទាំងនោះ ត្រូវបានប្រជាពលរដ្ឋ ប្រាប់ឲ្យដឹងថា មានឈ្មោះបូ និងឈ្មោះម៉េង មិនស្គាល់អង្គភាព, ឈ្មោះ សុខ ឡេះ ជាមន្ត្រីប៉េអឹមខេត្តតាកែវ និងឈ្មោះរឹម មេបញ្ជាការ ការពារព្រំដែន កងអនុសេនាតូចទី១ ពួកគេចេញមុខកាងដាច់សម្រាប់ប្រជានេសាទដែលបង់លុយឲ្យពួកខ្លួនតាមកំណត់ ។

ជាក់ស្ដែង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ក្រុមអ្នកសារព័ត៌មាន បានចុះទៅព្រះដែនជាប់ប្រទេសវៀតណាម គឺស្រុកកោះអណ្តែត, ស្រុកបូរីជលសារ និងស្រុកអង្គរបូរី ក្នុងភូមិសាស្ត្រខេត្តតាកែវ សង្កេតឃើញមានបទល្មើសនេសាទយ៉ាងច្រើនមានទាំងជនជាតិវៀតណាមផងដែរ ដែលចូលមកនេសាទក្នុងដែនទឹករបស់កម្ពុជា ។

ប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារបានរៀបរាប់ថា ដោយពួកគាត់គ្មានលទ្ធភាពបង់លុយឲ្យទៅក្រុមមន្ត្រីខិលខួចប៉ុន្មាននាក់នោះ និងអត់ខ្សែរផងនោះ អាចរាយសន្ទួចមងត្រឹម៤០ទៅ៥០ម៉ែត្រប៉ុណ្ណោះ ដើម្បីដោះស្រាយជីវភាពគ្រួសារបើគេបង់លុយអាចបែងចែកគ្នាបោះបង្គោលដាក់ណរ៉ាវម្នាក់ៗរាប់រយម៉ែត្រពាសពេញផ្ទៃទឹកតែម្ដង ។

ប្រជានេសាទដែលអាចប្រើប្រាស់ឧបករណ៍នេសាទបានស្រេចតែចិត្ត បានបង្ហើបថា ពួកគាត់បានបង់លុយឲ្យទៅឈ្មោះ សុខ ឡេះ ជាប៉េអឹមខេត្តតាកែវ និងបក្ខពួក មួយលានរៀល ក្នុងរដូវបិទនេសាទនេះ ។ ចំពោះអ្នកបង់ឲ្យមន្ត្រីដើម្បីកាងពួកគាត់នេសាទបានតាមចិត្តនោះមិនក្រោម៣០០នាក់ឡើយ ។

ចំណែកជនជាតិវៀតណាមម្នាក់កំពុងធ្វើសកម្មភាពនេសាទល្មើសច្បាប់ក្នុងដែនទឹកកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គាត់គេចូលមកនេសាទបានក្នុងដែនទឹកខ្មែរ គឺបានបង់លុយឱ្យឈ្មោះ សុខ ឡេះ ជាប៉េអឹម ៤០លានដុង ក្នុងមួយរដូវបិទនេសាទហើយទូកនេសាទវៀតដែលចូលរាល់ថ្ងៃមានជាង ២០ទូក ។

ដោយសារមានការឃុបឃិតគ្នាជាមួយមន្រ្តីឈរជើងតាមខ្សែបន្ទាត់ព្រំដែនទឹក ទើបជនជាតិវៀតណាមអាចចូលមកននេសាទដោយខុសច្បាប់ទ្រង់ទ្រាយធំក្នុងភូមិសាស្ត្រស្រុកអង្គរបូរី, ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត នាពេលយប់ដល់ទាបភ្លឺទើបវិលចូលទៅវៀតណាមវិញ ។

ក្រុមកងកម្លាំងប្រដាប់អាវុធមានយោធា និងប៉េអឹមដែលចេញមុខការទូកនេសាទពួកគេបានប្រមូលពីអ្នកនេសាទទាំងជនជាតិវៀតណាម និងខ្មែរមកបង់ឲ្យមន្ត្រីជំនាញជលផល និងថ្នាក់ដឹកនាំពាក់ព័ន្ធនៅក្នុងខេត្តតាកែវទាំងមូលតែម្ដង ។

ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីមន្ត្រីដែលរងការចោទ និងអាជ្ញាធរពាក់ព័ន្ធបានឡើយ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម