Thursday, January 16, 2025
Header Banner

សមត្ថកិច្ចសម្រេចដុតកម្ទេចចោលទាំងឈើទាំងឡានល្មើសច្បាប់ នៅខេត្តមណ្ឌលគីរី

មណ្ឌលគីរី៖កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តមណ្ឌលគីរី សហការគ្នាចុះបង្ក្រាបបានរថយន្សាំយ៉ុងតដឹកឈើល្មើសច្បាប់១គ្រឿងកាលពីវេលាម៉ោង១១និង ១០នាទីថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ប្រតិបត្តិការ ពួនស្ទាក់បង្រ្កាប រថយន្តដឹកឈើល្មើសច្បាប់ខាងលើ ដឹកនាំកម្លាំងផ្ទាល់ដោយ លោក ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ ចំនួន០៥នាក់ រថយន្ត០២គ្រឿង ក្នុងនោះដែរក៏មានការ រួម ពីមន្ត្រីផ្នែករដ្នបាលព្រៃឈើស្រុកកែវសីមា នគរបាលការពារព្រំដែន៦២១ យោធាការពារព្រំដែន កងអនុសេនាធំលេខ២ សរុបចំនួន១០ នាក់។ ក្រោយពីធ្វើការស្ទាក់ចាប់បានរថយន្តដឹកឈើល្មើស ច្បាប់១គ្រឿងម៉ាកសាំយ៉ុងពណ៌សគ្មានស្លាកលេខ នេះរួចមក បានសម្រេចគ្នាធ្វើការដុតកំទេចទាំងស្រុងនៅចំណុចខាងលើតែម្តង៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម