Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ខួបអនុស្សាវរីយ៍លើកទី៦៩ថ្ងៃបុណ្យឯករាជ្យជាតិ និង កំណើតកងទ័ព

ខេត្តសៀមរាប៖ថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ច របស់ព្រះករុណាសម្តេច ព្រះនរោត្តម  សីហនុ  ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធ ពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ១៩៥៣ និង០៩ វិច្ឆិកា ២០២២ ទោះបីព្រះអង្គ បានយាងចូលទីវង្គត់ក៏ពិតមែន តែស្មាតី៩វិច្ឆិកា បានស្ថិតនៅជាប់ក្នុងបេះដូងប្រជានុរាស្ត្រខ្មែរស្តយើងគ្រប់រូប នូវ ស្នាព្រះហស្ត៍របស់ព្រះអង្គដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រ និង អាណាចក្រប្រកបដោយព្រះបញ្ញាញាណដ៏ភ្លឺថ្លា គ្រប់  កាលៈទេសៈ ដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម ។ 

   ក្រោយពីវិបត្តិជម្ងឺកូវិដ១៩មានការធូស្រាល ក្រោមការយកចិត្ត ទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ កងកម្លាំង ដោយឥតគិតថ្លៃ ចាប់ពីដូសមូលដ្ឋានដល់ដូសជម្រុញ នៅខេត្តសៀមរាប ឯកឧត្តម លោកជំទាវ  ជាក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត  មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការ កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសិករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សិស្សានុសិស្ស បានអញ្ជើញចូលរួមមានការកំណត់ នៅបរិវេណវិមានរំលឹកគុណយុទ្ធជន ខេត្ត សៀមរាប ក្រោមវត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធ ភូមិភាគទី៤ , ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លី សំរិទ្ធ  អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានវត្តមានចូលរួមរបស់អស់លោកជាមេបញ្ជាការកងពលធំ កងពលតូច  មេបញ្ជាការ មេបញ្ជាការរង តំបន់ ប្រតិបត្តិការសិករងខេត្តចំណុះឲ្យយោធភូមិភាគទី៤ផងដែរ ។

ក្នុងការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៩ថ្ងៃទិវាឯករាជ្យជាតិ០៩វិច្ឆិកា និង កំណើកងយោធពលខេមរភូមិន្ទ និង ក៏ជាការរំលឹកនូវស្នាព្រះហស្ត៍ ព្រះរាជបូជនិយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បាន លះបង់ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូរ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនិយកិច្ច ក្នុងការទាមទាឯករាជ្យ នៅកម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និង បានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣  នៃព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាពទឹកដី ។  ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ  រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ  និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិផងដែរ ។ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្ពស់  ពីសុខភាព សាធារណៈជូនប្រជាពលរដ្ឋ ដោយខិតខំស្វែងរកនូវវ៉ាក់សាំងការពារប្រឆាំងជម្ងឺកូវិដ១៩ ចាក់ស្រោចជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នា ចាប់ពីដូសមូលដ្ឋានដល់ដូសជម្រុញទៅតាមការកំណត់ របស់ក្រសួងសុខាភិបាល ។
ក្នុងពិធីនោះដែរនៅតាមបណ្តាផែនមេបញ្ជាការយោធភូមិភាគ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត  កងកម្លាំង ប្រដាប់អាវុធ មន្ទីរ អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូក គោរពព្រះដួងវិញ្ញាណក្ខ័ន្តថ្វាយជូនព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងវិញ្ញាណក្ខ័ន្តវីរៈភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជនយុទ្ធនារី  អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិនិងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ  ដើមី្បភាពសុខសាន្ត ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម