Wednesday, February 5, 2025
Header Banner

អាជ្ញាធររួមគ្នាធ្វើ ទិវាសម្អាតបរិស្ថាន ដោយដើរ ប្រមូលសំរាម នៅតាមទីសាធារណៈ នៅក្នុងភូមិសាស្ត្រ សង្កាត់នគរធំ ក្រុងសៀមរាប

ខេត្តសៀមរាប៖ក្រុមការងារ ថែរក្សាបរិស្ថាន អនាម័យ នៃរដ្ឋបាលក្រុងសៀមរាប ដឹកនាំដោយ លោកហាយ យ៉ង់ ប្រធានការិយាល័យសាធារណការ បរិស្ថាន និង សណ្ដាប់ធ្នាប់ ដោយមានការចូលរួមពីរដ្ឋបាលសង្កាត់នគរធំ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីសាលាបឋមសិក្សាសាមគ្គីសហគមន៍គូរ៉ា និងសាលាបឋម សិក្សាស្ពឺធ្លើរអង្គរ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ ២០២២ បានរួមគ្នាធ្វើ ទិវាសម្អាតបរិស្ថាន ដោយដើរ ប្រមូលសំរាម នៅតាមទីសាធារណៈ នៅក្នុងភូមិសាស្ត្រ សង្កាត់នគរធំ ក្រុង- ខេត្តសៀមរាប វេចខ្ចប់ដាក់លើរថយន្ត ដឹកជញ្ជូនយកចេញទៅទីលានចាក់សំរាម។

ទីក្រុងដែលមាន បរិស្ថានអនាម័យល្អស្អាត​ គឺដោយសារ មានការចូលរួមថែរក្សាបរិស្ថានអនាម័យ ពីបងប្អូនប្រជាពលរដ្ឋ ។ ទីក្រុងដែលមានបរិស្ថាន អនាម័យល្អស្អាត​ គឺជាគោលដៅ របស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ដូចនេះសូមចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ ដើម្បីក្រុងសៀមរាបយើងស្អាត ទទួលស្វាគមន៍ភ្ញៀវទេសចរ ៕សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម