សៀមរាប៖អធិការរងនគរបាលក្រុងសៀមរាប គឺលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១១ ខែ សីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលនៃអធិ ការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយបណ្តារអង្គភាពពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ស្រីម្នាក់ពាក់ពន្ធ័ករណីអំពើលួច កាច់សោ កលួចម៉ូតូ។ក្នុងនោះសមត្ថកិច្ចខេត្តសៀមរាប ស្នើឲ្យបងប្អូនពលរដ្ឋមេត្តាបន្តប្រុងប្រយ័ត្នបន្ថែមទៀត។
លោកបន្តថា ដោយទទួលបានការណែនាំពីថ្នាក់ដឹកនាំ ព្រមទាំង លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប,លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ, លោកនាយការិយាល័យ,លោកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានចុះល្បាត បង្ការ ស្រាវស្រាវ ករណីជនសង្ស័យលួច និងកាច់សោរម៉ូតូបានជាបន្តបន្ទាប់នៅក្នុងក្រុងសៀមរាប។លោកបន្តថា បក្ខពួករបស់ជនសង្ស័យ ខាងលើដែលនៅសេសសល់កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានកំណត់អត្តសញ្ញាណ និងបន្តធ្វើការស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសបន្ថែម។លោកបន្ថែមថា ទោះបី ជាជនសង្ស័យពាក់ព័ន្ធ និង ករណីនេះទាំងនេះ ត្រូវបានកម្លាំងនគរបាលជំនា ញ ធ្វើការឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្តន្ទាទោស តាមផ្លូវច្បាប់ ជាបន្តបន្ទាប់។លោកបញ្ជាក់ថា ទោះជាយ៉ាងណាក្តី ក្នុងនាម កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប លោកសូមធ្វើការអំពាវនាវដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឲបង្កើនការប្រុង ប្រយ័ត្នបន្ថែមទៀតជាពិសេសរាល់ពេល ចតម៉ូតូទុកនៅតាមទីសាធារណៈសូមធ្វើការដកកូនសោរចេញពីម៉ូតូ ចាក់សោរកងឬច្រវ៉ាក់ និងបិទសន្ទះសោរ ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុវត្តិភាពចៀសវាង មានការធ្វេសប្រហេស ផ្តល់ឱកាសឲ្យជនសង្ស័យ ងាយស្រួលធ្វើសកម្មភាពលួច៕