Saturday, April 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មន្ទីរពេទ្យកាល់ម៉ែត​បង្ហាញ​ថា សម្តេចតេជោ ហ៊ុន សែន ជាសះស្បើយទាំងស្រុងពីកូវីដ១៩ហើយ!

   ភ្នំពេញ ៖នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ហើយ  នេះបើតាមលិខិតបញ្ជាក់របស់មន្ទីរពេទ្យកាល់ម៉ែត។

   បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេច បានបញ្ជាក់​នា​ថ្ងៃទី១៩ ខែវិច្ឆិកា ​ឆ្នាំ២០២២នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ជាទីគោរពស្រឡាញ់!មកដល់ពេលនេះមេរោគកូវីដ.១៩ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ។ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភ និងបានជូនពរដល់រូបខ្ញុំ។

   ឆ្លៀតក្នុងឱកាសនេះដែរអង្គភាពសារព័ត៌មាន angkor flash news សូមជូនពរឲ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អបរិបូណ៌ឡើងវិញ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម