Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចស្រុកសៀមប៉ាង បង្ក្រាបករណីលួច,ឆែកឃើញគ្រឿងញៀន២កញ្ចប់ធំក្នុងខោអាវយោធាថ្នាក់ឧត្តមសេនីយ៍!

ខេត្តស្ទឹងត្រែង៖កម្លាំងអធិការស្រុកសៀមប៉ាងបានចុះប្រតិបត្តិការបង្ក្រាបករណីលួច ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឆែកឆេររកឃើញគ្រឿងញៀនចំនួនពីរកញ្ចប់ធំក្នុងខោអាវយោធាថ្នាក់ឧត្តមសេនីយ៍។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការចុះឃាត់ខ្លួនកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២២នៅចំណុចភូមិសៀមប៉ាងឃុំសេកុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះប៊ុនថងម៉ាវភេទប្រុស អាយុ 56 ឆ្នាំជនជាតិខ្មែរមានទីកន្លែងកំណើតភូមិប៉ាក់កាឡាន់ ស្រុកវឿនសៃ ខេត្តរតនគីរី។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យខាងលើពាក់ព័ន្ធក្នុងករណីចោរកម្មក្រោយពីសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ដេញស្ទាក់គ្រប់ច្រកល្ហកទើបឈានដល់ការឃាត់ខ្លួនបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនចំនួន២ កញ្ចប់ធំនិងខោអាវយោធាថ្នាក់ឧត្តមសេនីយ៍ចំនួនមួយកំប្លេផងដែរ។
ក្រោយការឃាត់ខ្លួនកិច្ចបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដើម្បីធ្វើកំណត់ហេតុបញ្ជូនខ្លួនបន្តទៅកាន់ការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តទៅតាមច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម