Thursday, April 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចប្រឹងប្រែងមុជទឹកស្វែងរកក្មេងៗ ចំនួន០៤នាក់ លង់ទឹករណ្តៅដីតាង៉ែត បានឃេីញសពអស់ហើយ!

ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមស្វែងរកសពក្មេងៗរងគ្រោះដោយសារលង់ទឹកក្នុងរណ្តៅដីតាង៉ែតបានរកឃេីញសពអស់ហើយ។

សមត្ថកិច្ចបន្តថា ករណីក្មេងៗប្រុស-ស្រូ ចំនួន០៤នាក់ដែលលង់ទឹកស្លាប់ នៅរណ្តៅដីតាង៉ែត ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល បានស្វែងរកឃើញសពក្មេងរងគ្រោះដែលលេចបាត់ក្នុងរណ្តៅដីគ្រប់ហើយ ។ កាលពីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ មានក្មេងប្រុស-ស្រី ចំនួន០៤នាក់ បាននាំគ្នាចុះរាវលៀសក្នុងរណ្តៅដីតាង៉ែត ស្ថិតភូមិ-ឃុំខាងលើក៏លង់ទឹកស្លាប់ ។ ក្រោយពីទទួលបានព័ត៌មានករណីក្មេងលង់ទឹកសមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាចុះមុចរាវស្វែងរកសពដំបូងរកឃើញសពក្មេងស្រីជាបងប្អូនភ្លោះ ចំនួន០២នាក់ និងបាត់ ចំនួន០២នាក់ទៀត ។ ក្រុមស្វែងរកបន្តមុចទឹកស្វែងរកសពក្នេងដែលបាត់ពេញមួយយប់លុះដល់ម៉ោង ៤និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ ទើបរកឃើញសពពីរនាក់ទៀត ។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ក្មេងៗរងគ្រោះស្លាប់ ក្នុងរកណីខាងលើ ទី១-ឈ្មោះ​ នី​ ស្រីណាក់ ភេទស្រី អាយុ ១៣ឆ្នាំ ,ទី២-ឈ្មោះ​ នី​ ស្រី​ណា ភេទស្រី អាយុ ១៣ឆ្នាំ ជាកូនភ្លោះ រកសពថ្ងៃនៅព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា, ទី៣-ឈ្មោះ ថាន គីមយ៉ាង ភេទប្រុស អាយុ ១១ឆ្នាំ និងទី៤-ថាន ថានុក ភេទប្រុស អាយុ ៩ឆ្នាំជាបងប្អូនបង្កើត រកឃើញសពចុងក្រោយនៅព្រលឹមថ្ងៃទី៣០ ខែវិច្ឆិកានេះ ។

ក្នុងហេតុការណ៍ក្មេងៗលង់ទឹកគួរឲ្យរន្ធនេះ សមត្ថកិច្ចរួមទាំងអាជ្ញាធរបានសូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសពផងដែរ ។

បច្ចុប្បន្ន សពក្មេងៗរងគ្រោះទាំងបួននាក់ ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម