Friday, April 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ជប៉ុនផ្តល់ថវិកាជិត២០០លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យ

ភ្នំពេញ៖រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៧១,៦៤១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទំាងពីរ ដើម្បីអនុវត្តគម្រោងដូចតទៅ

១.គម្រោងសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង (ថវិកាចំនួន ៧៩,៤៦៥ ដុល្លារអាមេរិក)

ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងក្នុងគម្រោងនេះ អគារមត្តេយ្យសិក្សាចំនួន១ខ្នង ២បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម មត្តេយ្យសិក្សា បង្គន់អនាម័យចំនួន១ខ្នង ២បន្ទប់ និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ របងនិងខ្លោងទ្វារ សាលាមត្តេយ្យសិក្សា សម្ភារៈសួនកុមារ និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានដំឡើង ហើយទីធ្លាសាលាមត្តេយ្យសិក្សាមួយផ្នែកនឹងត្រូវបានចាក់សាប។ នៅសាលាមត្តេយ្យសិក្សានេះ សិស្សដែលមានអាយុពី៣ ទៅ៥ឆ្នាំ សិក្សានៅក្នុងបន្ទប់រៀនដែលមានសិស្សច្រើនកកកុញ ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដែលអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការគ្រប់គ្រងថ្នាក់រៀន និងការលើកទឹកចិត្តក្នុងការសិក្សា។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សមត្តេយ្យចំនួន ១០០នាក់ និងគ្រូបង្រៀនចំនួន ៥នាក់ តាមរយៈការកែលម្អបរិស្ថានសិក្សា និងគុណភាពនៃការអប់រំ។២.គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យតានីក្នុងស្រុកស្រែអំបិល ខេត្តកោះកុង (ថវិកាចំនួន ៩២,១៧៦ ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ក្នុងគម្រោងនេះ អគារសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន បង្គន់អនាម័យចំនួន១ខ្នង ៤បន្ទប់ និងអណ្តូងទឹកចំនួន១ នឹងត្រូវបានសាងសង់នៅអនុវិទ្យាល័យ តានី ក្នុងខេត្តកោះកុង។ បច្ចុប្បន្ននេះ សិស្សានុសិស្សនៅសាលានេះជួបការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើចាស់ និងគ្រឿងសង្ហារឹម មានសភាពទ្រុឌទ្រោម។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ៧២នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ តាមរយៈការកែលម្អគុណភាពនៃការអប់រំ។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរ មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៦៥គម្រោងនៅទូទាំងប្រទេសកម្ពុជា៕ដោយ៖សេរី

rbt

rbt

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម