Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចបង្រ្កាបចោរលួចដោយប្រើអាវុធខ្លីធ្វើសកម្មភាពកាច់ក.ម៉ូតូនៅរាជធានីភ្នំពេញ 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីធ្វើសកម្មភាពលួចកាច់កម៉ូតូ)។ការបង្ក្រសបនេះធ្វើឡើងកាលពីកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥នឹង២០នាទី ត្រង់ចំណុចភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិបន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូ ចំនួន០១គ្រឿង, រថយន្តចំនួន០២គ្រឿង, បង់អាវុធខ្លីចំនួន០១,គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់, ដែកជ្រុងចុងសំប៉ែតស្រួច(សម្រាប់កាច់សោរកម៉ូតូ) ចំនួន១៣, ផ្លែតួឡឺវីសជ្រុងចំនួន០៨, ផ្លាកលេខម៉ូតូចំនួន០៤ (ភ្នំពេញ1JE-3297/ភ្នំពេញ1JP-6813 /ភ្នំពេញ1JA-8190/ភ្នំពេញ1JB-8566 ,និងកូនសោរម៉ូតូចំនួន០១។ សមត្ថកិច្ចបន្ថែមថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥នឹង២០នាទី កម្លាំងផ្នែកជំនាញខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ កំពុងចេញល្បាតក្នុងភូមិសាស្រ្ដស្រាប់តែឮបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ តាមរយៈវិទ្យុទាក់ទង(អាយឌី) ឲ្យកម្លាំងសមត្ថកិច្ចដែលកំពុងល្បាតទាំងអស់ សហកាជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃពិនិត្យ និងឃាត់រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BS-8597 ដែលជនសង្ស័យកំពុងជិះគេចខ្លួន។ បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃើញជនសង្ស័យកំពុងបើករថយន្តលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចយើងក៏បានហៅឲ្យជនសង្ស័យឈប់ តែជនសង្ស័យមិនបានឈប់រថយន្តទេ ហើយបើកគេចចូលទៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបានឈប់រថយន្តខាងលើទុកចោល ហើយបើកម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-9994 រត់គេចខ្លួនបន្តទៀត។ ពេលឃើញដូចនេះសមត្ថកិច្ចបានដេញតាមពីក្រោយផងនិងពួនស្ទាក់ពីមុខផងទើបជនសង្ស័យបានផ្តួលម៉ូតូខាងលើចោល ហើយរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះប្រជាពលរដ្ឋស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពេលនោះសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានធ្វើការឡោមព័ទ្ធឃាត់បានជនសង្ស័យខាងលើនិងដកហូតបានវត្ថុតាង។សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រគល់ជនសង្ស័យខាងលើរួមនិងវត្ថុតាងអោយទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម