Thursday, January 16, 2025
Header Banner

នគរបាលក្រុងសៀមរាបសហការគ្នា បំបែកករណីចោរឆក់កាបូបពលរដ្ឋដ៏សកម្មនៅក្រុងសៀមរាប

  ​​

     សៀមរាប៖បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ពលរដ្ឋមកថា មានករណីចោរឆក់កាបូប ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានសហការគ្នាស្រាវជ្រាវ រកឃើញផ្ទះជនសង្ស័យនិងហ៊ុំព័ទ្ធចាប់ខ្លួនរួមនិងងវត្ថុតាងជាក់ស្តែងផងដែរ។

    លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌនៃក្រុងសៀមរាប បានឲ្យដឹងថា​ នៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០​ វេលាម៉ោង១៣និង៥៣ នាទី នៅ ចំណុចតាមផ្លូវមុខ បន្ទប់ជួលមួយកន្លែង ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក​ ក្រុងសៀមរាប ខណៈដែលជនរងគ្រោះឈ្មោះ នឹម សារ៉ែន ភេទស្រី អាយុ៣៣ឆ្នាំ កំពុងឈរចាក់សោរទ្វារចូលផ្ទះ ពេលនោះស្រាប់តែមានជន សង្ស័យម្នាក់ភេទប្រុស​ អាយុចន្លោះពី២០ឆ្នាំទៅ៣០ ឆ្នាំ​ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះដែលស្ពាយជាប់និងស្មា​ ពេលនោះជនរងគ្រោះបានប្រតាយប្រតប់ទាញបានកាបូបប្រាក់ និងទូរស័ព្ទដៃបានមកវិញ។ ចំណែកជនសង្ស័យ យកបានកាបូបស្ពាយ ដោយនៅក្នុងកាបូបមានអាយផត ពណ៌ ផ្កាឈូក ជាឧបករណ៍ស្ដាប់ចម្រៀង០១គ្រឿង និងគ្រឿង សំអាងមានតំលៃមួយចំនួនទៀត​ គេចខ្លួនបាត់។ លោកបន្តថា ក្រោយពីកើតហេតុ​ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង​ ពីជនរងគ្រោះ​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក សហការណ៍ជាមួយ​នគរបាលផ្នែកព្រហ្មទណ្ឌ​ ដឹកនាំដោយរូបលោក បានចុះដល់កន្លែងកើតហេតុ​ បើកការស្រាវជ្រាវនិងកំណត់បានមុខសញ្ញា​ និង ភិនភាគម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព​ គឺម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ សៀមរាប 1Y-6834 ប៉ុន្តែជនសង្ស័យគេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២០​ វេលាម៉ោង ១៥និង៣០នាទី ស្ថិតនៅ ភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខណៈដែលជនរងគ្រោះឈ្មោះ នី​ បូរីន ភេទស្រី​ អាយុ២៤ ឆ្នាំមុខរបរ បុគ្គលិកក្រុម ហ៊ុនធានារ៉ាប់រង​ មានទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម កំពុងជិះម៉ូតូនិយាយទូរស័ព្ទ តាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ភេទ ប្រុស ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងនិយាយ ពេលនោះ ជនរងគ្រោះបានឃើញនិងចំណាំស្លាកលេខ ម៉ូតូរបស់ជន សង្ស័យ ដែលមានស្លាកលេខ1Y-6834។លោកបន្តថា បន្ទាប់មកសមត្ថកិច្ចបានទទួលបណ្តឹង កំណត់អត្តសញ្ញាណជនសង្ស័យ​ដែលជាមុខសញ្ញាចាស់កំពុងស្វែងរកនិងដោយមានការដឹកនាំបញ្ជារ​ពីលោកឧត្តមសេនីយ៍ត្រី​ ភឹង​ ចិន្តារ៉េត ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ និងលោកវរសេនីយ៍ឯក​ ណុប​ សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក សហការណ៍ ជាមួយ​ នគរបាលផ្នែកព្រហ្មទណ្ឌ​ ដឹកនាំនីតិវិធី និង កិច្ចប្រតិបត្តិការណ៍ដោយលោកនួន សក្តិ័ចំរើនរិទ្ធ អធិការរងក្រុងសៀមរាប បានសហការណ៍គ្នា​ ធ្វើការឃ្លាំមើលផ្ទះជនសង្ស័យដែលសមត្ថកិច្ចស្គាល់ស្រាប់ ក៏ឃើញរូបគេគេចចូលសំងំក្នុងផ្ទះនិងធ្វើការហ៊ុំព័ទ្ធផ្ទះរបស់ជនសង្ស័យ និងឃាត់ខ្លួនយកមកធ្វើការសាកសួរ ព្រមទាំងដកហូតបានវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក iphone x ពណ៌ស ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ​ មានស្លាកលេខសៀមរាប 1Y-6834 លេខតួ និងលេខម៉ាស៊ីន 9847536ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។ ក្រោយ ពេលធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ មឿ សាម៉ាច អាយុ២៦ ឆ្នាំបានឆ្លើយសារភាពថា រូបគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ និងបានធ្វើសកម្មភាព ឆក់កាបូបនិងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរ ករណីខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់​៕ដោយ៖ប្រុសខ្មៅ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម