សៀមរាប៖ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២២ ចូលឆ្នាំ ២០២៣ នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៣៣ម៉ឺននាក់ បានចូលមកកម្សាន្តនៅតំបន់អង្គរ។
បើតាមការឲ្យដឹងរបស់មន្ទីរទេសចរ ខេត្ដសៀមរាប បានបង្ហាញថា អ្នកទេសចរជាតិនិងអន្ដរជាតិ បានដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបឆ្លងនាឆ្នាំ២០២២ មានចំនួនប្រមាណ៣៣ម៉ឺន៧ពាន់៧៦៩នាក់ ដែលក្នុងនោះអ្នកទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ៣៣០០០០នាក់ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ គោលដៅដែលបានទៅទស្សនានោះ រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ២២០,០០០នាក់។ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេនមានចំនួប្រមាណ ៦៥០០នាក់។ តំបន់ទន្លេសាបមានចំនួនប្រមាណ៣០០០នាក់។ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ១០០៥០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន៧៧៦៩ នាក់ ៕ដោយ៖សេរី