Saturday, November 23, 2024
Header Banner

នគរបាលក្រុងសៀមរាប ចាប់ខ្លួនក្រុមជនសង្ស័យដែលជិះម៉ូតូដេញកាប់គ្នានៅផ្លូវ៦០ម៉ែត្របានហើយ!

ខេត្តសៀមរាប៖ជនសង្ស័យមួយក្រុមដែលជិះម៉ូតូដេញកាប់ជនរងគ្រោះម្នាក់នៅផ្លូវ៦០ម៉ែត្របណ្ដាលឲ្យរបួសធ្ងន់ រួចគេចខ្លួន ត្រូវបាននគរបាលក្រុងសៀមរាប តាមស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី ០១ខែមករាឆ្នាំ ២០២៣ នៅចំណុចភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២នេះថា ដោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់។

លោកបន្តថា ជនសង្ស័យទី០១ឈ្មោះយឹម អង ហៅឆាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
០២,ឈ្មោះស៊ឹង ម៉េងលាប ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង,ខេត្តសៀមរាប។០៣,ឈ្មោះសន សុខវីត ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង,ខេត្តសៀមរាប។
លោកបន្ថែមថា ជនសង្ស័យទាំង៣នាក់ខាងលើគឺពាក់ព័ន្ធនឹង ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នឹងធ្វើអោយខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
    សូមរម្លឹកថា កាលពីថ្ងៃទី៣១ ខែ ធ្នូ  ឆ្នាំ២០២២ វេលាម៉ោង០៣.០នាទី នៅចំណុចខាងត្បូងរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង,ខេត្តសៀមរាប មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យខាងលើ នឹងបក្ខពួក បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ជនរងគ្រោះឈ្មោះគ្រុំ ស្រស់ ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង៊ខេត្តសៀមរាប បណ្តាលឲ្យរងរបួសត្រង់ខ្នង បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូហើយរត់គេចខ្លួន បន្ទាប់មកក្រុមជនសង្ស័យបានកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយ ខូចខាតស្ទើទាំងស្រុង ហើយគេចខ្លួនបាត់ ។នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹង ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ច ក៏កំណត់មុខសញ្ញាខាងលើបាន ហើយបានស្វែងរកឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ខាងលើ រួចយកមកសួរនាំ ។ ក្រោយពីសួរនាំជនសង្ស័យទាំងបីបានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួន នឹងបក្ខពួក( គេចខ្លួន )ពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូ នឹងជនរងគ្រោះខាងលើ ពិតមែន ។-ចំណែកវត្ថុតាង ( កាំបិតខ្វែវ ) ជនសង្ស័យបានបោះចោលក្នុងទឹកប្រឡាយ។
  សមត្ថកិច្ចបានធ្វើតេស្តតាមរយៈទឹកនោមស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើទាំងបី ដោយឈ្មោះយឹម អង ហៅឆាង នឹងឈ្មោះសន សុវីត លទ្ធផល វិជ្ជមាន ( ជាតំរុយមេតំហ្វេតាមីន )។

  បច្ចុប្បន្ននេះកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សេរី 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម