ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះម្នាក់បានស្លាប់នៅកន្លែងយ៉ាងអណោចអធ័មដោយសារ អ្នកបើកបររថយន្តទេសចរណ៍៤៥ កៅអី បោះពួយលឿនមិនប្រកាន់ស្ដាំ ជ្រុលទៅបុកម៉ូតូអូសជាង៥០០០ ម៉ែត្រ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៦ចំណុចភូមិដូនទ្រ ឃុំ ល្វា ស្រុកពួក។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ហេតុការណ៍នេះបង្កដោយរថយន្តម៉ាក ទេសចរណ៍ ៤៥កៅអីបើកបរពីទិសខាងកើតទៅទិសខាងលិច បុកជា ម៉ូតូ C125 បើកបរពីទិសខាងលិចទៅទិសខាងកើត ហើយរថយន្តបានបើកគេចទៅទិសខាងលិចអូសម៉ូតូចម្ងាយប្រមាណ៥០០ ម៉ែត្រនិងទាញម៉ូតូចេញហើយបន្តដំណើរដល់ភូមិប៉ាក់ប៉ាន់ឃុំសសរស្តម្ភអ្នកបើកបរបានគេចខ្លួននិងទុករថយន្តចោល។
សមត្ថកិច្ចបន្តទៀតថា ករណីនេះបណ្តាលឲ្យ ស្លាប់មនុស្ស១នាក់ ,ខូចខាតរថយន្ត ១ស្រាល,ខូចខាតម៉ូតូ ឆេះនិងខូចខាតទាំងស្រុង ដោយសារមូលហេតុរថយន្តមិនប្រកាន់ស្ដាំ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។រីឯសាកសពជនរងគ្រោះស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕សេរី